ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សានុយក្លេអ៊ែ អ៊ីរ៉ង់ ជាមួយមហាអំណាច ពិភពលោក នឹងបន្តធ្វើនៅថ្ងៃព្រហស្បតិ៍

បរទេស៖ កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែ អ៊ីរ៉ង់ ឆ្នាំ២០១៥ នឹងបន្តធ្វើជាថ្មី នៅក្នុងទីក្រុងវីយែន នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការ អ៊ីរ៉ង់ Tasnim រាយការណ៍នៅថ្ងៃអង្គារនេះ។

កាសែតពាក់កណ្ដាលផ្លូវការ របស់អ៊ីរ៉ង់នោះ បាននិយាយថា មន្ត្រីចរចាជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ គឺលោក Ali Bagheri Kani បានធ្វើការសម្រេច លើកាលបរិច្ឆេទ នៃការបន្តធ្វើកិច្ចពិភាក្សាគ្នានោះ ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយមន្ត្រីសម្របសម្រួល របស់សហភាពអឺរ៉ុប លោក Ali Bagheri Kani។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានការបញ្ជា ជាផ្លូវការណាមួយ ពីមន្ត្រីសហរដ្ឋអាមេរិក ឬក៏មន្ត្រីអ៊ីរ៉ង់ ស្តីពីសេចក្តីរាយការណ៍ នេះនោះទេ។

គួរបញ្ជាក់ថា គូរបញ្ជាក់ថា កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ បានផ្អាកធ្វើកាលពីសប្ដាហ៍មុន ហើយមន្ត្រីអឺរ៉ុបបានបង្ហាញនូវការខកចិត្ត ចំពោះការទាមទារឲ្យដកទណ្ឌកម្ម ទាំងអស់ ពីសំណាក់រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់៕

ប្រែសម្រួល៖ប៉ាង កុង

To Top