វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានធ្វើការហៅជាវីដេអូមួយ ស្តីពីបញ្ហាទ្វេភាគីជាច្រើន ក៏ដូចជាវិបត្តិអ៊ុយក្រែន និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។
លោក បៃដិន “បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង” របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនអំពី “ការកើនឡើងនៃកងកម្លាំងរបស់រុស្ស៊ី ជុំវិញព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងឆ្លើយតបជាមួយនឹងវិធានការសេដ្ឋកិច្ច និងវិធានការដ៏ខ្លាំងក្លាផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នៃការកើនឡើងផ្នែកយោធា” នេះ បើ តាម ការ លើក ឡើង របស់ សភា នៅ ក្រោយ កិច្ច ប្រជុំ។
លោក បៃដិន “បានរំលឹកឡើងវិញនូវការគាំទ្ររបស់លោក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយ និងការវិលត្រឡប់ទៅរកការទូតវិញ” ។
ប្រភពបានឲ្យដឹងថា “ប្រធានាធិបតីទាំងពីរ បានប្រគល់ភារកិច្ចឱ្យក្រុមការងារទ្វេភាគី ដើម្បីតាមដាន ហើយសហរដ្ឋអាមេរិកនឹងធ្វើដូច្នេះដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូ” ។
ប្រធានាធិបតី ទាំង ពីរ រូប ក៏ បាន ពិភាក្សា អំពី កិច្ច សន្ទនា រវាង សហរដ្ឋ អាមេរិក និង រុស្ស៊ី ស្តីពី ស្ថិរភាព ជា យុទ្ធសាស្ត្រ ការ សន្ទនា ដាច់ ដោយ ឡែក មួយ អំពី មេរោគ ransomware ព្រម ទាំង ការងារ រួម គ្នា លើ បញ្ហា ក្នុង តំបន់ ដូចជា ប្រទេស អ៊ីរ៉ង់ជាដើម។
វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំភាគច្រើនផ្តោតលើវិបត្តិផ្ទៃក្នុងនៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលកិច្ចចរចាលើកទីពីររបស់ពួកគេក្នុងរយៈពេល ៦ខែ។
លោកពូទីន ដោយប្រើឧទាហរណ៍ជាក់លាក់បានពន្យល់ទៅលោក បៃដិន អំពី “គោលនយោបាយបំផ្លិចបំផ្លាញ” របស់អាជ្ញាធរអ៊ុយក្រែន ហើយបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពបង្កហេតុរបស់ទីក្រុងគៀវ ប្រឆាំងនឹងតំបន់ដុនបាស់”៕
ដោយ ឈូក បូរ៉ា