បរទេស៖ រដ្ឋទូតចិន នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ ព្រមានចំៗ ទៅប្រទេសកាណាដា អំពីភាពប្រថុយប្រថាន ក្នុងការរុញឲ្យក្រុមអ្នកវិនិយោគចិន ព្រមទាំងក្រុមហ៊ុនចាកចេញពីប្រទេស ប្រសិនបើរដ្ឋាភិបាល នៅតែបន្តដាក់បម្រាម ចំពោះបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei បន្តទៀត។
រដ្ឋទូតចិនដដែល ក៏បានបន្តដែរថា ប្រទេសកាណាដា គួរតែរៀនសូត្រនិងមើលឃើញ ពីលទ្ធផលតាមរយៈបទពិសោធកន្លងមក ជាពិសេសចំពោះព្រឹត្តិការណ៍ របស់លោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងអូតាវ៉ាបានប្រកាស ដាក់បម្រាមមិនឲ្យមានការប្រើប្រាស់ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ឡើយក្នុងរយៈពេល៣ឆ្នាំ ដោយសារតែ មានការព្រួយបារម្ភខ្លាំង ទៅលើបញ្ហាអសន្តិសុខ ប្រព័ន្ធអនឡាញពីរដ្ឋាភិបាល នៃប្រទេសចិន៕ ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									