បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង ដោយក្រសួងយុត្តិធម៍ នៃប្រទេសអាមេរិក កាលពីចុងសប្តាហ៍កន្លងមក បានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អាមេរិក កាលពីឆ្នាំ២០១៩ ពិតជាបានរឹបអូសបាននូវមីស៊ីល ដល់១៧១គ្រាប់មីស៊ីល ប្រឆាំងរថក្រោះ៨គ្រាប់ ប្រេងជាង១លានបារ៉ែល ដែលមានតម្លៃ សរុបរហូតទៅដល់ ២៦១លានដុល្លារ ពីនាវាដឹកទំនិញ របស់អ៊ីរ៉ង់ចំនួន២គ្រឿង នៅក្នុងតំបន់សមុទ្រអារ៉ាប់។
កងកម្លាំងជើងទឹក អាមេរិក បានបញ្ជាក់ថាការរឹបអូស បានធ្វើឡើងចំនួន២ លើកពោលគឺនៅឆ្នាំ២០១៩ម្តង និងនៅឆ្នាំ២០២០ម្តង ដែលក្នុងនោះខ្លួនបាន អះអាងថា វាគឺជាប្រតិបត្តិការប្រចាំការ របស់ខ្លួននៅក្នុងតំបន់ សមុទ្រមួយនេះ។
គេជឿជាក់ថានាវាទាំងនោះ គឺកំពុងធ្វើដំណើរ តាមផ្លូវទៅកាន់ប្រទេសយេមែន ដែលជាកន្លែងកងកម្លាំងសកម្មប្រយុទ្ធគាំទ្រ ដោយអ៊ីរ៉ង់កំពុងធ្វើប្រតិបត្តិការ សង្គ្រាមហើយវា គឺជាការរៀបចំ ដោយកងកម្លាំង បដិវត្តអ៊ិរ៉ង់ IRGC។
រំលឹកដែរថាភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិកបានផ្ទុះឡើងខ្លាំង បំផុតនៅពេលដែលអាមេរិក បានធ្វើឃាតមេបញ្ជាការកំពូល កងទ័ពអ៊ីរ៉ង់ លោក Qasem Soleimani កាលពីខែមករា ឆ្នាំ២០២០ ហើយ ក្នុងខែជាមួយគ្នាអ៊ីរ៉ង់ បានវាយប្រហារ ទៅលើមូលដ្ឋាន ទ័ពយោធា អាមេរិក សម្លាប់បានជនជាតិ អាមេរិកជាច្រើននាក់ ជាការសងសឹងផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									