បរទេស ៖ នៅពេលដែលក្រុងវ៉ាស៊ីនតោនបង្ហាញជំហរថា «ក្រោកឈរ» ចំពោះប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងមកនោះ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បាន និយាយថា លោកបដិសេធ “បន្ទាត់ក្រហម” នៅក្នុងស្ថានភាពជុំវិញ ប្រទេសអ៊ុយក្រែន និង នៅកោះតៃវ៉ាន់ ។
យោង តាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន អនឡាញ Defence One កាលពីថ្ងៃអង្គារ លោក Austin បាននិយាយថា លោកចូលចិត្តវិធីសាស្រ្ត ដែលអាចបត់បែនបាន ចំពោះស្ថានការណ៍តានតឹង នៅអឺរ៉ុបខាងកើត ដែលរដ្ឋាភិបាលទីក្រុងគៀវ របស់អ៊ុយក្រែន និង អង្គការណាតូ បានអះអាងថា កងទ័ពរុស្ស៊ី កំពុងប្រមូលផ្តុំគ្នា សម្រាប់ការឈ្លាន ពានអ៊ុយក្រែន។
លោកថា «ក្នុងស្ថានភាពបែបនេះ ខ្ញុំគិតថា ការបញ្ជូនខ្សែក្រហម គឺធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ខ្ញុំគិតថា យើងត្រូវផ្តោតលើការស្វែងរកវិធីកាត់បន្ថយ និងកាត់បន្ថយភាពតានតឹង»។ លោក Austin បានប្រាប់សារព័ត៌មាន ដោយបន្ថែមថា វាមិនមានប្រយោជន៍ សម្រាប់យើងក្នុងការគូសបន្ទាត់ នៅលើខ្សាច់នៅចំណុចនេះទេ ។
រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ មានបានលើកឡើងស្រដៀងគ្នានេះ អំពីកោះតៃវ៉ាន់ ដែលអាមេរិកគាំទ្រ ដោយបើកចំហ បើទោះបីជាមានកិច្ចព្រមព្រៀង ផ្លូវការជាមួយទីក្រុងប៉េកាំង ទទួលស្គាល់ការអះអាង ជាយូរយារណាស់មកហើយ របស់ខ្លួនថាកោះនេះ ជាផ្នែករបស់ចិនក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									