ព័ត៌មានអន្តរជាតិ

អ្នកដែលនៅរស់ ពីការធ្លាក់ឧទ្ធម្ភាគចក្រ យោធានៅឥណ្ឌា រងរបួសឆេះរលាកខ្លួនប្រាណ ស្ទើរពាក់កណ្តាល

បរទេស ៖ ឧត្តមសេនីយ Bipin Rawat ភរិយា Madhulika Rawat រួមទាំងមនុស្ស ១១នាក់ផ្សេងទៀត បានស្លាប់ នៅក្នុងឧប្បតិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រយោធា Mi-17V5 កាលពីថ្ងៃពុធ ក្នុងដំណើរ ផ្លូវទៅកាន់ Wellington ពីមូលដ្ឋានទ័ពអាកាស Sulur ក្នុងទីក្រុង Coimbatore ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា មុនកើតហេតុ ឧត្តមសេនីយ Bipin Rawat គ្រោងនឹងថ្លែងសុន្ទរកថា ទៅកាន់និស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុគ្គលិក ផ្នែកសេវាកម្មការពារជាតិ (DSSC) ក្នុងទីក្រុង Wellington ។ ប្រធានក្រុម Varun Singh ដែលជាអ្នកនៅរស់រាន មានជីវិតពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះ កំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យយោធាក្នុងទីក្រុង Wellington ។

Varun Singh បានរងគ្រោះដោយការរលាកភ្លើង ៤៥ភាគរយ នៃខ្លួនប្រាណ ហើយតាមបច្ចុប្បន្នភាព ចុងក្រោយ គាត់មានស្ថេរភាព ដោយមិនបណ្តាល ឱ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ។ គ្រូពេទ្យក៏កំពុងចាត់ចែង ដើម្បីបញ្ជូនគាត់ទៅមន្ទីរពេទ្យបញ្ជាការទ័ពអាកាស ក្នុងទីក្រុង Bengaluru រដ្ឋធានីនៃរដ្ឋ Karnataka ៕

ប្រែសម្រួលៈ ណៃ តុលា

To Top