ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រកាស់ចាត់វិធានាការតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការរាលដាលទម្រង់ឆ្លងថ្មីអូមីក្រុង 

ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើងថា ចក្រភពអង់គ្លេសនឹងផ្លាស់ប្តូរទៅការរឹតបន្តឹង “ផែនការ B” ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ក្នុងរដូវរងារនេះ។

នៅក្នុងសន្និសិទកាសែត Downing Street នៅល្ងាចថ្ងៃពុធ នាយករដ្ឋមន្ត្រីបានស្នើឱ្យមនុស្សធ្វើការពីផ្ទះនៅពេលដែលអាចធ្វើទៅបានចាប់ពីថ្ងៃច័ន្ទ ហើយរបាំងមុខនឹងក្លាយជាតម្រូវការផ្លូវច្បាប់នៅក្នុងតំបន់សាធារណៈភាគច្រើន” ដូចជារោងកុន ចាប់ពីថ្ងៃសុក្រស្អែកនេះ។

លោក Johnson បានលើកឡើងថា ភស្តុតាងនៃការចាក់វ៉ាក់សាំងចំនួនពីរ ឬការធ្វើតេស្តអវិជ្ជមាន ជំងឺកូវីដ-១៩ នឹងចាំបាច់សម្រាប់អ្នកដែលចង់ចូលក្លឹបរាត្រី និងកន្លែងធំៗចាប់ពីសប្តាហ៍ក្រោយ និងការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក។

ទោះជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងទៀតថា វិធានការថ្មីនេះមិនមែនជាការចាក់សោរទេ ហើយប្រជាជន “មិនគួរ” លុបចោលពិធីជប់លៀងបុណ្យណូអែល ហើយក្លឹបរាត្រីនឹងនៅតែបើក។

យោងតាមរដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា “ផែនការ B” ត្រូវបានដាក់ចេញនៅក្នុងខែកញ្ញា ហើយនឹងជួយដោះស្រាយការប្រែប្រួលថ្មី និងកាត់បន្ថយឱកាសនៃសេវាសុខភាពជាតិដែលស្ថិតនៅក្រោមសម្ពាធដែលមិនស្ថិតស្ថេរ។

ទិន្នន័យថ្មីបំផុតបង្ហាញថា អូមីក្រុង Omicron មានអត្រាកំណើនខ្ពស់ណាស់ ហើយកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។  ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃពុធថាមានករណីចំនួន ១៣១ករណីផ្សេងទៀតនៃទម្រង់អូមីក្រុង Omicron ត្រូវបានរាយការណ៍នៅក្នុងប្រទេសអង់គ្លេស ដែលសរុបទៅ ៥៦៨ករណី៕

To Top