ប៉េកាំង៖ ប្រទេសចិន បានព្រមាន ប្រទេសលោកខាងលិចថា ពួកគេនឹងខាតបង់ធំ សម្រាប់ការធ្វើពហិការ ការទូត នៃកីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
ទីក្រុង វ៉ាស៊ីនតោន បានប្រកាសធ្វើពហិការរបស់ខ្លួនកាលពីដើមសប្តាហ៍ ដោយលើកឡើងថា វាត្រូវបានជំរុញដោយការរំលោភសិទ្ធិយ៉ាងទូលំទូលាយដោយប្រទេសចិន និងអ្វីដែលខ្លួនមើលឃើញថាជា “អំពើប្រល័យពូជសាសន៍” ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ិយហ្គ័រនៅតំបន់ស៊ីនជាំង។
ក្រោយមកទៀតប្រទេស អូស្ត្រាលី អង់គ្លេស និងកាណាដា បានដើរតាមគន្លងការទូតដ៏ច្របូកច្របល់របស់មហាអំណាចអាមេរិកមួយនេះដែរកាលពីថ្ងៃពុធ ដោយបានប្រលាសធ្វើពហិការការទូតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។
ការធ្វើពហិការបានឈប់រយៈពេលខ្លីនៃការមិនបញ្ជូនអត្តពលិក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បានធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារ ដែលបានបង្ហាញពីការសងសឹកបណ្ដាប្រទេសទាំងនោះវិញថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មានថា “សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា ការប្រើប្រាស់វេទិកាអូឡាំពិក សម្រាប់ឧបាយកលនយោបាយ គឺមិនមានប្រជាប្រិយភាពនោះទេ ហើយពួកគេនឹងខាតបង់ដោយជៀសមិនរួច សម្រាប់អំពើខុសឆ្គងរបស់ពួកគេ”។
ក្រុមអ្នកតស៊ូមតិ បានគាំទ្រការធ្វើពហិការនេះ ដោយលោកស្រី Sophie Richardson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសចិន បានហៅវាថាជា “ជំហានដ៏សំខាន់ឆ្ពោះទៅរកការប្រឈមមុខនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់រដ្ឋាភិបាលចិន ដែលផ្តោតលើជនជាតិអ៊ុយហ្គ័រ និងសហគមន៍ទួគីផ្សេងទៀត”។
ក្រុមអ្នកធ្វើយុទ្ធនាការលើកឡើងថា យ៉ាងហោចណាស់មានជនជាតិអ៊ុយហ្គ័រ ១លាននាក់ និងអ្នកនិយាយភាសាទួគីផ្សេងទៀត ដែលភាគច្រើនជាជនជាតិភាគតិចមូស្លីមត្រូវបានជាប់ឃុំនៅក្នុង “ជំរុំអប់រំឡើងវិញ” នៅទីក្រុងស៊ីនជាំង ជាកន្លែងដែលប្រទេសចិន ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើស្ត្រីដោយបង្ខំ និងការដាក់ពលកម្មដោយបង្ខំ៕
ដោយ ឈូក បូរ៉ា