ព័ត៌មានអន្តរជាតិ

លោក បៃដិន មិនគួរប្រើកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ដើម្បីចាប់ផ្តើមសង្រ្គាមត្រជាក់បន្ថែមទៀតនោះទេ

វ៉ាស៊ីនតោន៖ ឆ្លើយតបទៅនឹងអ្វីដែលហៅថា “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” ដែលរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ទស្សនាវដ្តី The Nation របស់សហរដ្ឋអាមេរិក បានបោះពុម្ពអត្ថបទមួយ ដែលលើកឡើងថា ការប៉ុនប៉ងនេះ គឺរំលឹកពីការរស់ឡើងវិញនៃនយោបាយសង្រ្គាមត្រជាក់។

អត្ថបទនេះបានឲ្យដឹងថា កិច្ចប្រជុំកំពូល “បំភ្លៃយ៉ាងជ្រៅនូវការគំរាមកំហែងផ្នែកសន្តិសុខពិតប្រាកដដែលអាមេរិកប្រឈមមុខ” ដោយបានរំលឹកថា ផលប៉ះពាល់នៃអាកាសធាតុខ្លាំងបានធ្វើឱ្យចំនួនអ្នកស្លាប់កាន់តែច្រើនឡើងលើជីវិត និងធនធានរបស់អាមេរិក ហើយការប្រែប្រួលអាកាសធាតុមិនមែនជាការគំរាមកំហែងវែងឆ្ងាយនោះទេ។

អត្ថបទ នោះ បាន ឲ្យដឹងថា “ទាក់ទង នឹងបញ្ហាអាកាសធាតុគ្មាន ការរីកចម្រើនណា មួយអាចធ្វើទៅបានបើគ្មានប្រទេសចិននោះទេ ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បើទោះបីជាជាងមួយឆ្នាំបានកន្លងផុតទៅចាប់តាំងពីលោក ដូណាល់ ត្រាំ បានចាកចេញពីការិយាល័យប្រធានាធិបតីក៏ដោយ ឥទ្ធិពលនៃការភូតកុហករបស់លោកអំពីប្រទេសចិន និងជំងឺកូវីដ-១៩ ដែលជាការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិអាមេរិកអាស៊ីនៅតែបន្ត៕


ដោយ ឈូក បូរ៉ា

To Top