ព័ត៌មានអន្តរជាតិ

ការធ្វើឱ្យកីឡា ទៅជារឿងនយោបាយ មិនអាចទទួលបាន ការគាំទ្រទេ

ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដ៏ឱឡារិកសម្រាប់អត្តពលិកកីឡា នៃអូឡាំពិករដូវរងា និងអ្នកនិយមចូលចិត្តកីឡា លើទឹកកកនៅទូទាំងពិភពលោក ហើយប្រជាជននៃ បណ្តាប្រទេសនានាលើពិភពលោក បានទន្ទឹមរង់ចាំដោយភាពកក់ក្តៅ ជាយូរមកហើយចំពោះព្រឹត្តិការណ៍នេះ ។

យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបែរជា លេងល្បែងនយោបាយម្តងហើយម្តងទៀត ដោយយកការប្រកួតកីឡាអូឡាំពិក រដូវរងានិងយកអ្វីដែលហៅថា “បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង” ធ្វើជាលេស ហើយបានប្រកាសថា ខ្លួននឹងមិនចាត់បញ្ជូនមន្រ្តីការទូត ឬតំណាងផ្លូវការណាមួយឱ្យចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងនោះទេ ។

ការដែលរដ្ឋាភិបាលអាមេរិក បានទទូចធ្វើឱ្យកីឡា ទៅជារឿងនយោបាយ គឺជាទង្វើធ្វើផ្ទុយយ៉ាងធ្ងន់ធ្ងរ នឹងស្មារតីនៃធម្មនុញ្ញកីឡាអូឡាំពិក ហើយក៏ជាការបង្កហេតុខាង នយោបាយសុទ្ធសាធផងដែរ វានឹងធ្វើឱ្យប្រជាជនទូទាំងពិភពលោក មើលយ៉ាងច្បាស់ពីធាតុពិត នៃការប្រឆាំងប្រទេសចិន និងមុខមាត់លាក់ពុតរបស់ រដ្ឋាភិបាលអាមេរិក ។

អ្វីដែលហៅថា “សកម្មភាពប្រល័យពូជសាសន៍” នៅស៊ីនជាំង គឺជាពាក្យភូតកុហក ប្រចាំសតវត្សរ៍ដែលបានប្រឌិតឡើង ដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលត្រូវបានលាតត្រដាង ដោយការពិតជាក់ស្តែងរួចមកហើយ ។ ក្រោមការណែនាំពីគោលនយោបាយ អភិបាលកិច្ចភូមិភាគស៊ីនជាំង ដ៏ត្រឹមត្រូវនិងខ្លាំងក្លារបស់រដ្ឋាភិបាលចិន បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាពចុះសម្រុងគ្នា និងមានស្ថិរភាព បាននិងកំពុងឋិតក្នុងដំណាក់កាល ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ សិទ្ធិមនុស្សរបស់ប្រជាជន គ្រប់ជនជាតិនៅតំបន់ស៊ីនជាំង ទទួលបានការគោរព និងការពារយ៉ាងពេញលេញ ។

គួរបញ្ជាក់ថា ទង្វើរបស់អាមេរិកបែបនេះ មិនអាចបំភាន់ភ្នែករបស់ អ្នកផងទាំងពួងនោះទេ ហើយនឹងលាតត្រដាងម្តងទៀត នូវពុតត្បុតពិតរបស់ខ្លួន ដែលប៉ុនប៉ងវាយប្រហារ និងលាបពណ៌ប្រទេសចិន ព្រមទាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនដោយយកបញ្ហា “សិទ្ធិមនុស្ស” ធ្វើជាលេស ។

ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងគឺជានិមិត្តរូបនៃ ការរួមសាមគ្គីគ្នា និងមិត្តភាពរបស់មនុស្សជាតិ ។ នាពេលបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំទាំងអស់ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបាននិងកំពុង ដំណើរការទៅមុខយ៉ាងប្រាកដប្រជា និងប្រកបដោយភាពរលូន តាមគោលដៅកំណត់ទុក សហគមន៍អន្តរជាតិបូករួមទាំង គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ សុទ្ធតែទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការងារត្រៀម រៀបចំពាក់ព័ន្ធរបស់ប្រទេសចិន ហើយអត្តពលិកបរទេស កំពុងសម្តែងពីក្តីរំពឹងយ៉ាងកក់ក្តៅ ដើម្បីចូលរួមការប្រកួតនៅប្រទេសចិន ។

រដ្ឋាភិបាលចិន មានជំនឿចិត្តនិងសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំឱ្យបានល្អនូវ ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ ប្រកបដោយ “ភាពបៃតង សុវត្ថិភាពនិងភាពទាក់ទាញ” ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ នៃបុព្វហេតុកីឡាអូឡាំពិកអន្តរជាតិ ប្រកបដោយភាពរឹងមាំ ៕

To Top