បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសបារ៉ែន និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ ការចុះកិច្ចព្រមព្រៀង ដែលមានតម្លៃ រហូតទៅដល់ ៥ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅអំឡុងពេល នៃជំនួបគ្នារវាងព្រះមហាក្សត្រ បារ៉ែន ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa ជាមួយនឹងព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman Al Saud នៅឯរាជវាំង Sakhir ប្រទេសបារ៉ែន។
នៅក្នុងជំនួបគ្នានេះផងដែរ ក៏មានកិច្ចពិភាក្សាគ្នា ទៅលើបញ្ហាកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនប្រេងនិងហ្គាស នៃប្រទេសបារ៉ែន Oil and Gas Holding Company ជាមួយនឹងក្រុមហ៊ុនប្រេង របស់អារ៉ាប៊ីសាអូឌីត Aramco ផងដែរដែលផ្តោតសំខាន់ ទៅលើកិច្ចការងារ ប្រេងនិងហ្គាស ព្រមទាំងបច្ចេកវិទ្យាផលិត ថាមពលអ៊ីដ្រូសែន ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី