ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកឆ្លងកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៤,៦៨២,៧៣៦នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលករណីថ្មីមានចំនួន ៧.៩៩២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។
ក្រៅពីនេះ អ្នកស្លាប់ចំនួន ៣៩៣នាក់ ដោយសារជំងឺរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃសុក្រ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៧៥,១២៨នាក់ ។
នៅតែមានករណីឆ្លងមេរោគកូវីដ-១៩ សកម្មចំនួន ៩៣.២៧៧នាក់ នៅក្នុងប្រទេសនេះ បើទោះបីជាមានការធ្លាក់ចុះចំនួន ១.៦៦៦ករណី សកម្មក្នុងរយៈពេល ២៤ម៉ោងកន្លងមកក៏ដោយ ។
ពលរដ្ឋសរុបចំនួន ៣៤.១១៤.៣៣១នាក់ ត្រូវបានព្យាបាល និងចាកចេញពីមន្ទីរពេទ្យ ដោយជោគជ័យ រហូតមកដល់ពេលនេះ ក្នុងចំណោមនោះ ៩.២៦៥នាក់ ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ម៉ោងកន្លងមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា