Covid-19

មីយ៉ាន់ម៉ា ប្រកាសថា នឹងដកបទបញ្ជាឲ្យស្នាក់នៅ ក្នុងផ្ទះសម្រាប់ក្រុងចំនួន ៨បន្ថែមទៀត

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានប្រកាសថា នឹងដកបទបញ្ជាឲ្យស្នាក់នៅផ្ទះ សម្រាប់ក្រុងចំនួន ៨បន្ថែមទៀត ខណៈពេលថ្មីៗនេះមានការឆ្លងមេរោគកូវីដ-១៩ មានចំនួនតិចទៅៗ នៅតាមក្រុងនីមួយៗ ។

សេចក្តីប្រកាសបានដាក់ថា ការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នឹងត្រូវដកចេញនៅតាម ទីប្រជុំជនក្នុងតំបន់ Magway, Kachin, Chin, Mon និងរដ្ឋ Shan នៅថ្ងៃសៅរ៍នេះ ។

យោងតាមការចេញផ្សាយ របស់ក្រសួងកាលពីថ្ងៃសុក្រ ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីកូវីដ-១៩ថ្មីចំនួន ២៧៤ករណី ជាមួយនឹងការស្លាប់ចំនួន ៨នាក់បន្ថែមទៀត គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ចំនួននៃការឆ្លងកូវីដ-១៩ បានកើនឡើងដល់ ៥២៦.០២៤នាក់ ខណៈដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១៩.១៧០នាក់ រហូតមកដល់ពេលនេះ ។

គិតត្រឹមថ្ងៃសុក្រ អ្នកជំងឺចំនួន ៥០២.៣២៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយជាង ៥,៧៦លានសំណាក ត្រូវបានធ្វើតេស្តរកកូវីដ-១៩ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីកូវីដ-១៩ ចំនួន២ករណី ជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី២៣ ខែមីនាឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top