ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតកំពូល របស់អាមេរិកប្រចាំនៅអ៊ឺរ៉ុប នឹងធ្វើដំណើរទៅដល់ អ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអាទិត្យ បានប្រកាសថា មន្ត្រីការទូតជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់អ៊ឺរ៉ុបនឹងត្រូវ ធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីបញ្ហាបង្កើន កម្លាំងយោធារៀងខ្លួន នៅតាមតំបន់ព្រំដែន។

ប្រភពដដែលបានបញ្ជាក់ថា លោកស្រីសាស្ត្រាចារ្យ Dr. Karen Donfried ដែលជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការងារអ៊ឺរ៉ុប និងអាស៊ីនឹងត្រូវធ្វើដំណើរ ទៅដល់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែននិងទីក្រុង Moscow ប្រទេសរុស្សីចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ដើម្បីជួបជាមួយនឹង មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរ និងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អាមេរិកចំពោះបញ្ហា ដ៏រសើបមួយនេះ។

កន្លងមកលោកស្រី Donfried ធ្លាប់បានអះអាងហើយថា បញ្ហានេះនឹងអាចដោះស្រាយ ទៅបានលុះត្រាណាតែមាន ការអនុវត្តទៅតាមកិច្ចព្រមព្រៀងនៃទីក្រុង Minsk ។

សេចក្តីប្រកាសអំពីផែនការ របស់ក្រសួងការបរទេសអាមេរិកមួយនេះ បានធ្វើឡើងនៅក្រោយពេល ដែលជំនួបរវាងប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីរុស្សី Vladimir Putin ទៅលើបញ្ហាតាមព្រំដេន អ៊ុយក្រែននេះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top