បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃចន្ទបានធ្វើការលើកឡើង ហើយថា ប្រទេសកូរ៉េខាងត្បូង គឺមិនបានធ្វើការពិចារណា ឡើយដើម្បីធ្វើពហិកា បែបនយោបាយ មិនចូលរួមព្រឹត្តិការណ៍ អូឡាំពិករដូវរងា នៅចិននោះទេ។
យោងតាមការចេញផ្សាយ របស់ CGTN បានបញ្ជាក់ដែរថាលោកប្រធានាធីបតីរូបនេះ បានចេញសេចក្តីថ្លែងការណ៍ បែបនេះ នៅក្រោយពេលដែលលោកបញ្ចប់ ទៅនៃជំនួបទ្វេភាគី ជាមួយនឹងសមភាគី លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison នាទីក្រុង Canberra ភ្លាម។

ឆ្លើយតបទៅនឹង ការសម្រេចចិត្តបែបនេះ លោករដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃចន្ទដដែលនេះ ក៏បានធ្វើការលើកសរសើរ យ៉ាងខ្លាំង ចំពោះកូរ៉េខាងត្បូង ចំពោះការគិត ជាវិជ្ជមានចំពោះព្រឹត្តិការណ៍មួយនេះ ហើយវាក៏បានបង្ហាញ ពីចំណងទំនាក់ទំនង ដ៏រឹងម៉ាំទ្វេភាគី៕
ប្រែសម្រួល៖ស៊ុនលី
