ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ជួបប្រជុំគ្នាដើម្បីរក វិធីការពារអ៊ុយក្រែន ពីរុស្សី

" "

បរទេស៖ នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្ត្រីដែលមកពី បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប បានធ្វើការជួបជុំគ្នាមួយ ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រ ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ឲ្យអាចមានសមត្ថភាពក្នុងការ ប្រឈមមុខនិងការពារខ្លួន ចេញពីប្រទេសរុស្សី។

គេជឿជាក់ថា លទ្ធភាពនៃការវាយប្រហារ ដោយរុស្សីមកទល់ពេល ចុងក្រោយនេះគឺកំពុងមាន កម្រិតខ្ពស់ខ្លាំង ខណៈដែលភាគីទាំងពីរ ក៏បានបង្កើនចំនួនកងកម្លាំងយោធា នៅតាមបណ្តោយព្រំដែនជាមួយ នឹងគ្នាផងដែរនោះ។

" "

ថ្មីៗនេះភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានអះអាងថា រុស្សីបានធ្វើការដាក់ពង្រាយ យោធាដល់ទៅជា ៧០០០០នាក់ មកហើយឆ្ពោះទៅកាន់ព្រំដែន ជាមួយនឹងអ៊ុយក្រែន ព្រមទាំងកំពុងស្ថិតនៅក្នុងលក្ខខណ្ឌ ត្រៀមវាយប្រហារ ទ្រង់ទ្រាយធំផងដែរ។

" "

កិច្ចប្រជុំដែលធ្វើឡើង ក្នុងន័យគាំទ្រដល់អ៊ុយក្រែន ពីសំណាក់បណ្តាប្រទេសទាំង២៧ បានបញ្ជាក់ថា នៅក្នុងករណីណាមួយ ដែលរុស្សីពិតជាវាយប្រហារ មកលើអ៊ុយក្រែនមែននោះអ៊ឺរ៉ូ នឹងបញ្ចូលសញ្ញាឆ្លើយតបច្បាស់ៗ ចំពោះរដ្ឋាភិបាលក្រុងមូស្គូ ហើយបានព្រមានថា រុស្សីនឹងទទួលខាតបង់ខ្លាំង ជាមិនខានចំពោះហេតុការណ៍បែបនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top