ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីតាមដាន អ្នកពាក់ព័ន្ធកូវីដ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ បានប្រកាសថានឹងឆាប់ៗនេះ ចាប់ផ្តើមអនុវត្តការធ្វើតេស្ត សាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI និងមុខងារចំណាផ្ទៃមុខ តាមរយៈកាមេរ៉ាសុវត្ថិភាពរាប់ពាន់ ដែលអាចធ្វើការតាមដាន ការធ្វើដំណើររបស់ ក្រុមមនុស្សដែលមានផ្ទុក និងពាក់ព័ន្ធទៅនឹងវិរុសកូវីដ ទោះបីជាមានការព្រួយបារម្ភថា វានឹងរំលោភបំពានទៅលើសិទ្ធបុគ្គលក្តី។

គម្រោងដែលស្ថិតនៅក្រោម កញ្ចប់ថវិការបស់រដ្ឋនេះ ត្រូវបានគេដាក់ឈ្មោះថា Bucheon គឺជាគម្រោងដែលនឹង ត្រូវអនុវត្តនៅក្នុងតំបន់ មានដង់ស៊ីតេពលរដ្ឋរស់នៅ ច្រើនបំផុតនៅជាយក្រុងនៃ រដ្ឋធានីក្រុងសេអ៊ូល ហើយនឹងអាចចាប់ផ្តើមដំណើរការ នាខែមករាខាងមុខនេះហើយ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ប្រព័ន្ធនេះនឹងប្រើប្រាស់ ជាមួយនឹងបច្ចេកវិទ្យា AI ព្រមទាំងមុខងារកំណត់ចំណាំ ផ្ទៃមុខដោយកាមេរ៉ា សរុបប្រមាណជា ១០៨២០កន្លែង ដើម្បីឃ្លាំមើលទៅលើក្រុមមនុស្ស ដែលឆ្លងកូវីដនិងពាក់ព័ន្ធទាំងអស់ និងបង្ហាញទីតាំងច្បាស់លាស់ ដែលពួកគេធ្លាប់បានទៅដល់៕

ប្រែសម្រួល៖ ស៊ុន លី

To Top