បរទេស ៖ យោងតាមការបញ្ជាក់ ដោយមន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់ថា នឹងមិនមានយោធារបស់ខ្លួនរូបណាឡើយ ដែលនឹងត្រូវទទួលទោស ទណ្ឌពាក់ព័ន្ធ ទៅនឹងហេតុការណ៍ វាយប្រហារ តាមអាកាសស្លាប់ ពលរដ្ឋស៊ីវិល១០នាក់ ក្នុងនោះក្មេង៧នាក់ នៅក្នុងទីក្រុងកាប៊ុល កាលពីខែសីហា ។
នៅក្នុងការត្រួតពិនិត្យ ដោយខ្លួនឯង មន្ទីរប៉ង់តាហ្គោន បានចេញសេចក្តីសន្និដ្ឋាន ជារួមមួយកាលពីខែមុនថា ការវាយប្រហារកាលពីថ្ងៃទី២៩ ខែសីហា នៅក្នុងរដ្ឋធានីប្រទេស អាហ្គានីស្ថាន គឺមិនមានរូបភាពប្រឆាំង ទៅនឹងច្បាប់សង្គ្រាមនោះទេ និងក៏មិនប៉ះពាល់ដល់ ទោសឧក្រិដ្ឋនោះដែរ។
គួរឲ្យដឹងដែរថា កន្លងមករដ្ឋាភិបាល របស់លោក Biden កាលពី ខែកញ្ញា បានទទួលស្គាល់ថា ហេតុការណ៍វាយប្រហារក្នុងខែសីហា ដែលបានសម្លាប់ពលរដ្ឋស៊ីវិល ពិតមែនហើយបានហៅហេតុ ការណ៍ថា នេះគឺជាសោកនាដកម្មដ៏អាក្រក់មួយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានចេញមកធ្វើការ សុំទោស ជាសាធារណៈផងដែរ ចំពោះហេតុការណ៍វាយប្រហារ តាមអាកាសហើោយសន្យា ធ្វើការត្រូតពិនិត្យឡើងវិញ ចំពោះបញ្ហានេះ ប៉ុន្តែក្រោយមកក៏បានសម្រេចចិត្ត មិនដាក់ទោសទៅលើមន្ត្រីជាន់ខ្ពស់ ២រូប របស់អាមេរិកនោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី