បរទេស៖ យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រញ្ជួយដីកម្រិត ៧,៤រិចទ័រ បានវាយប្រហារទៅលើ ខេត្តភាគខាងត្បូង Sulawesi នៃប្រទេសឥណ្ឌូនេស៊ី និងបានបង្ខំឲ្យពលរដ្ឋ ក្នុងតំបន់ធ្វើការភៀសខ្លួន ភ្លាមចេញពីលំនៅដ្ឋានរបស់ខ្លួន។
គ្រោះរញ្ជួយដីដែលបាន កើតឡើងនៅវេលាម៉ោងប្រមាណជា ១០និង៣០នាទីព្រឹកថ្ងៃអង្គារនេះ ក្នុងចំណុចសមុទ្រ Flores និងធ្វើឲ្យប៉ះពាល់ទៅ ដល់តំបន់ភាគខាងកើត Nusa Tengara ផងដែរប៉ុន្តែ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ ណាបញ្ជាក់ថា មានចំនួនមនុស្សស្លាប់ឬរបួសនោះទេ។
គួរឲ្យដឹងដែរថា គ្រោះរញ្ជួយដីលើកនេះ បានកើតឡើងត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ីបានទទួល រងការវាយប្រហារដោយភ្នំភ្លើង Mount Semeru នៅលើកោះជ្វាដែលបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
