ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចប្រទេសថៃ នឹងអាចមើលឃើញ កំណើន១ភាគរយ ក្នុងឆ្នាំ២០២១នេះ

បរទេស៖យោងតាមការប្រកាសដោយធនាគារពិភពលោក World Bank នៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសសេដ្ឋកិច្ចនឹងអាចមើលឃើញកំណើនប្រមាណជា១ភាគរយនៅក្នុងឆ្នាំ២០២១នេះនិងប្រមាណជា៣,៩ភាគរយ
នៅក្នុងឆ្នាំ២០២២។

ប្រភពដដែលបានបង្ហាញទៀតដែរថាសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងអាចត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញត្រឹមឆ្នាំ២០២២ខាងមុខជាពិសេសដំណើរការវ៉ាក់សាំងដែលមានល្បឿនលឿននិងការវិលត្រឡប់នៃចំនួនភ្ញៀវទេសចរ
ដែលសុទ្ធតែជាកត្តាសំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ។

លើសពីនេះផងដែរបញ្ហាវិបត្តិរាតត្បាតបានជួយពន្លឿននៃការសម្របខ្លួនទៅតាមសម័យបច្ចេកវិទ្យាឌីជីថលផងដែរដែលវាគឺជាវិស័យថ្មីមួយក្នុងការដើរតាមសេដ្ឋកិច្ចរបស់សកលនៅក្នុងបរិបទថ្មីនៃការរស់នៅរបស់មនុស្សលោក
ក្នុងសម័យកូវីដ។

គួរឲ្យដឹងដែរថានៅក្នុងឆ្នាំ២០២២នៅពេលដែលសេដ្ឋកិច្ចដំណើរវិញជាធម្មតាអត្រាកំណើនសេដ្ឋកិច្ចថៃនឹងមានទំហំប្រមាណជា៣,៩ភាគរយហើយបន្តកើនឡើងទៅដល់៤,៣ភាគរយនៅក្នុង្ឆនាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

To Top