រសៀលថ្ងៃទី១៥ ខែធ្នូ លោកXiJinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង។
ភាគីទាំង២ បានផ្លាស់ប្តូរ មតិយោបល់អំពី ទំនាក់ទំនង រវាងប្រទេសធំនិងបញ្ហា ប្រជាធិបតេយ្យ ។ លោកXiJinpingបានគូសបញ្ជាក់ថា ប្រជាធិបតេយ្យជាការស្វែងរកដ៏ល្អបរវ និង ជាគុណតម្លៃរួម របស់មនុស្សជាតិទាំងមូល និងជាសិទ្ធិរបស់ប្រជាជន នៃប្រទេសនានា ។ តើប្រទេសមួយមានប្រជាធិបតេយ្យ ឬទេ ធ្វើយ៉ាងម៉េចទើបអាចសម្រេច ប្រជាធិបតេយ្យកាន់តែល្អ គឺត្រូវវាយតម្លៃ ដោយប្រជាជន របស់ប្រទេសសាមី ។ កិច្ចការអន្តរជាតិ ត្រូវតែធ្វើតាមរយៈការពិគ្រោះពិភាក្សា រវាងប្រទេសនានា ការជំរុញ ប្រជាធិបតេយ្យ ភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ និង អនុវត្តពហុភាគី និយមយ៉ាងប្រាកដ ប្រជាទើបជាអ្វី ដែលប្រជាជនចង់បាន និងជានិន្នាការទូទៅ ។
ភាគីចិនរីករាយបង្កើន ការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួល ជាមួយភាគី រុស្ស៊ី ដើម្បីនាំមុខសហគមន៍អន្តរជាតិ ក្នុងន័យបង្កើតគុណតម្លៃ ប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ព្រមនិងគាំពារសិទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវ របស់ប្រទេសនានា។
ជាការឆ្លើយតប លោកភូទីន បានលើកឡើងថា ភាគីរុស្ស៊ី រីករាយរួមជាមួយភាគីចិន បន្តធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឧស្ម័ននិងប្រេង កាត ហិរញ្ញវត្ថុនិង អវកាស ជាដើមព្រមទាំងគម្រោង ជាយុទ្ធសាស្ត្រធំៗ ហើយប្រឆាំងនឹងការធ្វើឱ្យជំងឺកូវីដ១៩ ក្លាយទៅជារឿងនយោបាយ ។ ភាគីរុស្ស៊ីនឹង គាំទ្រយ៉ាងមុតមាំ នូវគោល ជំហរដ៏ត្រឹមត្រូវ របស់រដ្ឋាភិបាលចិន លើបញ្ហាពាក់ព័ន្ធ នឹងតៃវ៉ាន់ ។
ភាគីរុស្ស៊ីរីករាយរួម ជាមួយភាគីចិនបង្កើន ការប្រាស្រ័យទាក់ទង ស្តីពីការគាំពារសិទ្ធិ ប្រជាធិបតេយ្យ ដ៏ត្រឹមត្រូវរបស់ ប្រទេសនានា។
គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំង២ នឹងជួបមុខគ្នាផ្ទាល់ នៅទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២៕