ថ្ងៃទី ១៥ ខែ ធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ជាលើកទី ២ នៅឆ្នាំ ២០២១ ជាមួយនឹងលោកប្រធានាធិបតេយ្យហើយ ។ នេះក៏ជាកិច្ចជំនួបលើកទី ៣៧ រវាងខ្ញុំនិងលោកផងដែរ រាប់ចាប់ពីឆ្នាំ ២០១៣ មក ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកល និងជំងឺCOVID-19 ប្រចាំសតវត្សរ៍បានជះឥទ្ធិពល ទៅវិញទៅមក ។
ទំនាក់ទំនងរវាងចិននិងរុស្ស៊ី បានធន់នឹងបញ្ហាប្រឈមគ្រប់បែបយ៉ាង និងបង្ហាញពីភាពរឹងមាំនិងរស់រវើកថ្មីៗ ។ ខែ កញ្ញា ឆ្នាំ ២០២១ ខ្ញុំបានលើកឡើង ពីគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៦ ។
ប្រការនេះ គឺភាគីចិនផ្តោតសំខាន់ ជាពិសេសទៅលើបញ្ហាប្រឈមខាងទីផ្សារ ដែលប្រទេសទីផ្សារងើបថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ កំពុងប្រឈមុខ ក្នុងន័យផ្តល់ផលិតផលជាសាធារណៈ ជាសាកលមួយផ្សេងទៀត សម្រាប់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ។
ប្រទេសចិនរីករាយក្នុងការបង្កើន កិច្ចសហប្រតិបត្តិការជាមួយភាគីរុស្ស៊ី ដើរតួនាទីក្នុងការកែលម្អ អភិបាលកិច្ចសកល និងជំរុញកិច្ចការអភិវឌ្ឍន៍ជាសកល៕