តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វីមីអូ គីស៊ីដា នៅថ្ងៃសុក្រនេះ បានស្នើសុំឱ្យក្រុមហ៊ុន Pfizer Inc. នាំយកការផ្គត់ផ្គង់វ៉ាក់សាំងការពារ មេរោគឆ្លងតាមកិច្ចសន្យា របស់ប្រទេសជប៉ុន ចំពេលមានការព្រួយបារម្ភ អំពីការរីករាលដាលជាសកល នៃទម្រង់ឆ្លងថ្មីអូមីក្រុង។
លោក គីស៊ីដា បានពិភាក្សាតាមទូរស័ព្ទជាមួយ លោក Albert Bourla នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថអាមេរិក។ ប្រទេសជប៉ុនកំពុងស្វែងរក ការបង្កើនការចាក់វ៉ាក់សាំងលើកទី៣ ដោយពិនិត្យឡើងវិញនូវចន្លោះពេល ៨ខែដែលបានគ្រោងទុក រវាងការចាក់វ៉ាក់សាំងលើកទី២ និងដូសជំរុញ។
ប្រទេសនេះគ្រោងនឹងផ្តល់អាទិភាព ដល់ការគ្រប់គ្រងការចាក់ថ្នាំ បង្ការរោគដល់មនុស្សចាស់ និងបុគ្គលិកថែទាំសុខភាព ដោយលោក គីស៊ីដា បានគ្រោងនឹងប្រកាសផែនការនេះ ទាំងស្រុងនៅថ្ងៃក្រោយ។
យោងតាមការប្រកាស របស់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ខ្លួនគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំង Pfizer ចំនួន ២៤លានដូស និងវ៉ាក់សាំង ១៧លានដូស នៃក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna Inc. ដល់រដ្ឋាភិបាលក្នុងតំបន់ត្រឹមខែកុម្ភៈ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាល របស់ប្រទេសជប៉ុន បានផ្តល់ការអនុម័ត យ៉ាងឆាប់រហ័ស សម្រាប់វ៉ាក់សាំង Moderna ដែលត្រូវបានប្រើ ក្នុងការចាក់ថ្នាំដូសជំរុញ ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
