ព័ត៌មានអន្តរជាតិ

ជប៉ុន​ ៖ ឆេះអគារនៅជាន់ទី៤ បន្ទប់ព្យាបាលផ្នែកផ្លូវចិត្ត ស្លាប់មនុស្ស ១៩នាក់ ប៉ូលីសសង្ស័យ មានអ្នកលួចដុត

បរទេស ៖ ប្រភពស៊ើបអង្កេតបាននិយាយថា មនុស្ស ១៩នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអគារមួយក្នុងទីក្រុង Osaka នៅថ្ងៃសុក្រ ដោយបង្ហាញថា ប៉ូលីសសង្ស័យថា មានអ្នកដុត។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សមត្ថកិច្ចមូលដ្ឋាន បានទទួលសេចក្តីរាយការណ៍ អំពីការឆាបឆេះនេះ កាលពី វេលាម៉ោង១០និង២០នាទីព្រឹក ។ អគ្គិភ័យបានឆាបឆេះ នៅជាន់ទី៤ នៃអគារ ដែលមានកម្ពស់៨ជាន់ ដែលមានទីតាំងក្បែរ ស្ថានីយ JR Osaka ។

នាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា ភ្លើងបានរលត់ស្ទើរតែទាំងអស់ នៅវេលាម៉ោង១០និង៤៥នាទីព្រឹក បន្ទាប់ពីបានឆេះនៅទូទាំងផ្ទៃដីប្រហែល ២០ ម៉ែត្រការ៉េ ។

ជាក់ស្តែង អគ្គិភ័យបានឆាបឆេះក្នុងបន្ទប់ព្យាបាលនៅជាន់ទី៤ ។ គេហទំព័ររបស់គ្លីនិចនិយាយថា កន្លែងនោះ គឺផ្តល់នូវការព្យាបាលផ្លូវចិត្ត និងផ្លូវចិត្ត។

ប្រភពស៊ើបអង្កេតបាននិយាយថា មានរបាយការណ៍មួយដែលថា បុរសម្នាក់បានដុតអគារក្នុងសង្កាត់ Kita Ward ក្នុងទីក្រុងភាគខាងលិច ប្រទេសជប៉ុន។ យោងតាមក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា ពីជាន់ទី ៤ នៃអគារ បុរស ១៧ នាក់ និងស្ត្រី ១០ នាក់ ដែលសុទ្ធតែមិនមានសញ្ញា នៃការរស់រានមានជីវិត គឺត្រូវបានគេនាំចេញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top