បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា អភិបាលខេត្ត បានលើកឡើងនៅថ្ងៃ សុក្រនេះថា ពលរដ្ឋចំនួន៨នាក់ បានបាត់បង់ជីវិតដោយសារព្យុះភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ នៅខេត្ត Erbil ដែលជាតំបន់ពាក់កណ្តាលស្វ័យ័តឃឺដ របស់ប្រទេសអ៊ីរ៉ាក់ ។
លោក Omed Khoshnaw អភិបាលខេត្ត Erbil បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋចំនួន៨នាក់ ក្នុងនោះ រាប់ទាំងក្មេងស្រីម្នាក់ ហើយបានស្លាប់ដោយសារព្យុះភ្លៀង ដែលបានបោកបក់មកលើតំបន់ឃឺដ ដែលជារដ្ឋធានី Erbil ចម្ងាយប្រមាណ៣៧៥គីឡូម៉ែត្រស្ថិតនៅភាគខាងជើងក្រុងបាដាដ ។
លោក Khoshnaw បានថ្លែងថា ភ្លៀងបានបង្កជាគ្រោះទឹកជំនន់ដែលបានជន់លិចលើដងផ្លូវសំខាន់ៗ និងក្រុងជិត ខេត្ត Erbil និងព្យុះភ្លៀងបានបង្កឲ្យខូចខាតសម្ភារៈជាច្រើន ដោយបានបន្ថែមថា បណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់ ។
លោក Khoshnaw បានឲ្យដឹងទៀតថា ព្យុះភ្លៀងបានជំរុញឲ្យអាជ្ញាធរខេត្ត ប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដើម្បីជួយ សង្គ្រោះមនុស្សជាច្រើននាក់ដែលនៅជាប់គាំង នៅក្នុងខេត្តខាងលើនេះ រួមទាំងតំបន់ជាយក្រុងស្ថិតនៅភាគខាងត្បូង គឺDarato និងក្រុង Qushtapa ភាគខាងត្បូងខេត្ត Erbil ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា