Deprecated: Function WP_Dependencies->add_data() was called with an argument that is deprecated since version 6.9.0! IE conditional comments are ignored by all supported browsers. in /var/www/dap-news.com/htdocs/wp-includes/functions.php on line 6131
ព័ត៌មានអន្តរជាតិ

ថៃ៖ ឧត្តមសេនីយ៍ ប្រាយុទ្ធ បង្កើតគណៈកម្មាធិការឯករាជ្យ ជុំវិញការជ្រើសរើសអ្នកទោស ដែលត្រូវបន្ធូរបន្ថយទោស ក្រោយមានរឿងពុករលួយផ្ទុះឡើង

បរទេស៖ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើបទបញ្ជា ផ្លូវការមួយដើម្បីបង្កើត គណៈកម្មាធិការឯករាជ្យមួយ ដើម្បីពិនិត្យមើលលក្ខណៈវិនិច្ឆ័យ របស់នាយកដ្ឋានកែប្រែ សម្រាប់ការជ្រើសរើសអ្នកដែល នឹងទទួលបានការកាត់ បន្ថយការជាប់ពន្ធនាគារ (បន្ធូរបន្ថយទោស) តាមរយៈការលើកលែងទោស ពីព្រះមហាក្សត្រ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា បទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីមានការ រិះគន់កាន់តែខ្លាំងឡើងលើ សំណុំរឿងពុករលួយខ្លាំង ដ៏ចម្រូងចម្រាសរបស់នាយកដ្ឋាន ក្នុងបញ្ជីឈ្មោះអ្នកទោស ដែលមានរយៈពេលខ្លី ចំពោះការលើកលែងទោស របស់ព្រះមហាក្សត្រពីមុន។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា បទបញ្ជាដែលបានចុះហត្ថលេខា ដោយឧត្តមសេនីយ៍ ប្រាយុទ្ធ កាលពីថ្ងៃព្រហស្បតិ៍ គឺបានគាំទ្រការតែងតាំងសមាជិកចំនួន ៨រូបដែលដឹកនាំដោយ Khemchai Chutiwong ដែលជាអតីតអគ្គព្រះរាជអាជ្ញា និងជាប្រធានគណៈកម្មាធិការ កំណែទម្រង់ជាតិក្នុងកិច្ចការយុត្តិធម៌ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top