បរទេស៖ នៅថ្ងៃពុធនេះនាវាចម្បាំងមួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូងជាលើកដំបូងមិន ធ្លាប់មានឡើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាពពង្រីកវត្តមាន យោធារបស់ប្លុកលោកខាងលិចនៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។
រំលឹកដែរថាតំបន់សមុទ្រចិន ខាងត្បូងស្ទើរតែទាំងអស់គឺកំពុងត្រូវបានប្រទេសចិន បន្តធ្វើការអះអាងដើម្បីទាមទារយកពីបណ្តាប្រទេស ដែលមានព្រំដែនជាប់ដូចជាវៀតណាមហ្វីលីពីនជាដើម ហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំងបង្កើនចំនួន កងកម្លាំងយោធារបស់ខ្លួនជាច្រើននៅទីនេះផងដែរ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំងរបស់អាល្លឺម៉ង់មួយគ្រឿងនេះបានចាប់ផ្តើមធ្វើដំណើរចូល ទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅ ទីនេះរយៈពេលជាច្រើនថ្ងៃ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលអាមេរិក បានកំពុងបន្តប្រឈមមុខទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងរហូតមកចំពោះបញ្ហាសមុទ្រចិនខាងត្បូង ពីលើបញ្ហាផ្សេងទៀតដូចជាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាជនជាតិភាគ តិចនិងក៏ដូចជាបញ្ហាគោលនយោបាយការបរទេស៕
ប្រែសម្រួល៖ស៊ុនលី
