Covid-19

ប្រទេសហូឡង់ នឹងបិទខ្ទប់ប្រទេសនៅថ្ងៃអាទិត្យនេះ រហូតដល់ថ្ងៃទី១៤ មករា ដោយសារការឆ្លង លឿនរបស់វីរុស Omicron

ប៉ារីស៖ នាយករដ្ឋមន្រ្តីស្តីទីហូឡង់លោក Mark Rutte បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសហូឡង់ នឹងដាក់ចេញការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគបំលែងថ្មី Omicron ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី ១៤ ខែមករា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Rutte នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសហូឡង់នឹងដាក់ចេញការបិទខ្ទប់ ឬ ចាក់សោរប្រទេស ដោយចាប់ផ្តើមនៅថ្ងៃស្អែក (ថ្ងៃអាទិត្យ) ភាពតានតឹង Omicron កំពុងរីករាលដាលលឿនជាង អ្វីដែលយើងរំពឹងទុក» ។

ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ បារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងកុន សារមន្ទីរ រោងកុន កន្លែងហាត់ប្រាណ ក៏ដូចជាហាងដែលមិន លក់ទំនិញសំខាន់ៗទាំងអស់ នឹងត្រូវបិទ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top