ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១០នាក់ បាត់បង់ជីវិត និង១២នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឧស្ម័ន នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះមួយនៅជាន់ផ្ទាល់ដី នៃអគារ២ជាន់ ក្នុងទីក្រុងកំពង់ផែ ការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ ប្រភពពីប៉ូលិស និងមន្ទីរពេទ្យបានឲ្យដឹងដូច្នេះ ។

សាកសពចំនួន ១០នាក់ និងមនុស្សរងរបួស ១២នាក់ ត្រូវបានចុះបញ្ជីក្នុងកំណត់ត្រាមន្ទីរពេទ្យ ហើយអ្នករបួសភាគច្រើន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងឧបទ្ទវហេតុនេះ លោក Muhammad Sabir Memon ប្រធានផ្នែកប្រតិបត្តិការនៃវិទ្យាស្ថាន Shaheed Mohtarma Benazir Bhutto ដែលទទួលរងរបួស ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសក្រុង Karachi បានឲ្យដឹងថា ការផ្ទុះនេះគឺដោយសារតែការ លេចធ្លាយឧស្ម័ននៅក្នុងអគារ ដែលមានធនាគារឯកជន និងការិយាល័យជាច្រើនផ្សេងទៀត នេះបើយោងតាមរបាយការណ៍។

អគារនេះត្រូវបានដួលរលំ ដោយផ្នែកនៅក្នុងការផ្ទុះ ហើយមនុស្សជាច្រើន ត្រូវបានគេភ័យខ្លាចថា នឹងជាប់នៅខាងក្នុងគំនរបាក់បែកនោះ ។

ក្រុមជួយសង្គ្រោះបាន ហៅគ្រឿងចក្រធុនធ្ងន់ ដើម្បីយកកំទេចកំទីចេញ ដើម្បីស្វែងរកអ្នកជាប់ខាងក្នុងនោះ ។

ក្រុមការងារដោះគ្រាប់បែក បានទៅដល់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតបន្ថែមទៀតជុំករណីផ្ទុះនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top