និយាយ ចំពោះប្រទេសចិន ឆ្នាំ២០២១ ជាឆ្នាំប្រកបដោយនិមិត្តសញ្ញា ជាប្រវត្តិសាស្ត្រ ពោលគឺខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលបានជំរុញ ឱ្យប្រទេសចិនបោះជំហានថ្មី ក្នុងដំណើរកិច្ចការទូត ជាមួយអន្តរជាតិ ។
មួយឆ្នាំកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិន បានចូលរួមសកម្មភាពផ្លាស់ប្តូរកំពូលជាលក្ខណៈអន្តរជាតិតាមអនឡាញយ៉ាងញឹកញាប់ ដូចជាការពិភាក្សាតាមទូរស័ព្ទ ផ្ញើលិខិត ចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធ វីដេអូជាដើម ដើម្បីគូសបញ្ជាក់ពីការផ្តួចផ្តើម របស់ចិនអំពីការអភិវឌ្ឍ ដោយសុខសន្តិភាព លោកធ្លាប់មានប្រសាសន៍ថា ៖
«មនុស្សជាតិគួររួមរស់ដោយចុះសម្រុងគ្នា ឈានទៅកាន់ទិសដៅបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ។»
«កិច្ចការអន្តរជាតិគួរពិភាក្សារួមដោយគ្រប់ប្រទេស ការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ ការអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ទើបជាបំណងទូទៅរបស់ប្រជាជន និងនិន្នាការទូទៅ ។»
ក្នុងកិច្ចប្រជុំកំពូលដោយមេដឹកនាំបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយពិភពលោក លោក Xi Jinping បានបកស្រាយពីអត្ថន័យ នៃគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍ ជាសកលដែលប្រកបដោយភាពយុត្តិធម៌ ប្រសិទ្ធភាព និងភាពសម្របសម្រួល ដោយបានដកស្រង់ឃ្លាបុរាណចិន“适己而忘人者,人之所弃;克己而立人者,众之所戴” ដែលមានន័យថា «គិតតែខ្លួនឯង មិនគិតពីអ្នកដទៃ នឹងត្រូវគេបោះបង់ចោល, គ្រប់គ្រងខ្លួនឯង ដើម្បីជួយគាំទ្រអ្នកដទៃ នឹងទទួលបានការគោរព ។»
ក្នុងកិច្ចប្រជុំលើកទី២១នៃក្រុមប្រឹក្សាប្រមុខរដ្ឋរដ្ឋាភិបាល នៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃ លោក Xi Jinping ប្រធានរដ្ឋចិន បានបញ្ជាក់ថាចិនប្តេជ្ញាចិត្តដើរ តាមមាគ៌ាយុត្តិធម៌ ដោយបានដកស្រង់ឃ្លាបុរាណចិន“一时强弱在于力,千秋胜负在于理”ដែលមានន័យថា« ខ្លាំងឬខ្សោយមួយពេលផ្អែកលើកម្លាំង ជ័យជម្នះយូរឆ្នាំស្ថិតលើសច្ចធម៌»។
ក្នុងកិច្ចប្រជុំរំលឹកខួប៥០ឆ្នាំ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហរប្រជាជាតិ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពី ទស្សនាទាន ដែលបណ្តាប្រទេសលើសកលលោក រួមគ្នាជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ដើម្បីផ្តល់ផល ប្រយោជន៍កាន់តែច្រើន ដល់ប្រជាជន ដោយបានដកស្រង់ឃ្លាបុរាណចិន“为治之本,务在于安民;安民之本,在于足用”ដែលមានន័យថា«កិច្ចការសំខាន់ នៃការធ្វើអភិបាលកិច្ចជាតិ គឺប្រជាជនមានជីវភាព សុខសាន្ត ដែលឈរលើមូលដ្ឋាន នៃការផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃដោយគ្រប់គ្រាន់»។
ក្នុងកិច្ចប្រជុំកំពូលដើម្បីអបអរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតចិន-អាស៊ាន លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ពីជំហរបស់ចិន ដែលគាំទ្រសាមគ្គីភាពរបស់អាស៊ាន និងការកសាងសហគមន៍អាស៊ាន ដោយបានប្រើឃ្លាបុរាណចិន “路遥知马力,日久见人心”ដែលមាន័យថា«ធ្វើដំណើរផ្លូវឆ្ងាយ ទើបដឹងពីកម្លាំងពិតរបស់សេះ យូរខែយូរថ្ងៃទើបដឹងពីចិត្តមនុស្ស» ។
មិនថាសភាពការណ៍អន្តរជាតិ ប្រែប្រួលយ៉ាងណាក្តី ប្រទេសចិននឹងបន្តឈរ នៅម្ខាងនៃពហុនិយមដោយម៉ឺងម៉ាត់ ក៏ដូចជាប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ច សកលដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា និងចែករំលែកជាមួយគ្នា ៕