ព័ត៌មានអន្តរជាតិ

អាមេរិក រាយការណ៍ករណីបាត់បង់ជីវិតដំបូង ដោយសារអូមីក្រុងនៅ ក្នុងប្រទេស

បរទេស៖សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញសេចក្តីប្រកាសមួយដែលអាចបញ្ជាក់ថាបុរសដែលមិនទាន់បានចាក់វ៉ាក់សាំងម្នាក់នៅក្នុងតំបន់ Harris County រដ្ឋតិចសាស់ បានក្លាយទៅជាជនរងគ្រោះដំបូងគេដែលបានបាត់បង់ជីវិតដោយសារតែមេរោគថ្មីអូមីក្រុងក្នុងប្រទេស។

មន្ត្រីក្នុងតំបន់បានថ្លែងថាវាគឺជារឿងដ៏គួរឲ្យសោកសៅសម្រាប់ករណីលើកដំបូងមួយនេះហើយបុរសក្នុងវ័យ៥០ឆ្នាំរូបនេះត្រូវបានគេជឿជាក់ដែរថាមិនបានធ្វើការចាក់វ៉ាក់សាំងដូចគេឡើយ។

គួរឲ្យដឹងដែរថាអូមីក្រុងបានកំពុងបង្កបញ្ហាខ្លាំងមែនទែននៅអាមេរិកដោយក្នុងនោះករណីថ្មីដោយសារមេរោគថ្មីមានចំនួនដល់ទៅ៧៣ភាគរយនៃចំនួនករណីថ្មីទាំងអស់ប្រចាំថ្ងៃគិតត្រឹមថ្ងៃទី១៨ខែធ្នូ៕ ប្រែសម្រួល៖ស៊ុនលី

To Top