បរទេស៖ របាយការណ៍ថ្មី របស់សេវាស៊ើបការណ៍សម្ងាត់ នៃប្រទេសដាណឺម៉ាក បានបញ្ជាក់អំពីការរៀបចំឡើងវិញ និងទំនើបកម្មរបស់រុស្ស៊ី “នៅក្នុងរបៀបជាច្រើន” ថា ជាការអភិវឌ្ឍន៍គួរឱ្យព្រួយបារម្ភ។ អ្នកតំណាងស៊ើបការណ៍ម្នាក់ បានកត់សម្គាល់ថា គួបផ្សំនឹងការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ ពីលោកខាងលិច នេះវាបង្កឱ្យមានហានិភ័យ នៃការកើនឡើង ដោយអចេតនា ដោយសារតែការបកស្រាយ ខុស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងធ្វើចារកម្ម “ដោយចេតនា” លើប្រទេសដាណឺម៉ាក រួមទាំងការលួចស្តាប់តាមទូរស័ព្ទ ការវាយប្រហារតាមអ៊ីនធឺណិត និងឧបករណ៍បុរាណ ជាច្រើនទៀតពីប្រអប់ឧបករណ៍ចារកម្ម ដែលប្រភពត្រូវបានជ្រើសរើស ឱ្យបង្ហាញអាថ៌កំបាំង សេវាស៊ើបការណ៍សម្ងាត់ការពារជាតិដាណឺម៉ាក (FE) បានអះអាងនៅក្នុង ការវាយតម្លៃហានិភ័យប្រចាំឆ្នាំ របស់ខ្លួនផងដែរ ដោយ បានគូសបញ្ជាក់ ពីឧត្តមភាពយោធារបស់រុស្ស៊ី។
បើប្រៀបធៀបទៅនឹង ការចេញផ្សាយមុនៗ របាយការណ៍នៅឆ្នាំនេះផ្តោត ការយកចិត្តទុកដាក់ ជារួមកាន់តែច្រើនលើប្រទេសរុស្ស៊ី ដែលត្រូវបានគេមើលឃើញថា កំពុងប្រឈមនឹងប្រទេសដាណឺម៉ាក នៅក្នុងដែនផ្សេងទៀត រួមទាំងតំបន់អាក់ទិក ដែលប្រទេសទាំងពីរ មានការទាមទារទឹកដីរៀងៗខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា