បរទេស៖ NHK នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការទូទាត់ ជាទឹកប្រាក់ប្រមាណជា១,៥៥ទ្រីលានយេន ឬប្រមាណជា១៣,៦៤ពាន់លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ រក្សាវត្តមាននៃមូលដ្ឋានយោធា របស់អាមេរិក។
នេះមានន័យថា ទំហំទឹកប្រាក់ជាមធ្យម ដែលជប៉ុនត្រូវបង់ទៅឲ្យអាមេរិក គឺមានប្រមាណជា២១១ពាន់លានយេន បូករួមទាំងកញ្ចប់ប្រាក់ ប្រមាណជា១០ពាន់លានយេនទៀត ដែលជប៉ុនត្រូវបង់សម្រាប់រយៈពេល រហូតដល់ខែមិនាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី