ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បដិសេធថា មិនមានកិច្ចពិភាក្សាគ្នា​ ដោយផ្ទាល់ណាមួយ ជាមួយនឹងអាមេរិក ឡើយ

បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ជាតិអ៊ីរ៉ង់ IRNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីរ៉ង់ បានចេញមុខមកធ្វើការអះអាង បដិសេធនូវការអះអាង ដោយមន្ត្រីជាន់ខ្ពស់យោធាអាមេរិក លោក Jake Sullivan ថាប្រទេសទាំងពីរធ្លាប់បាន ធ្វើកិច្ចពិភាក្សាគ្នា ដោយផ្ទាល់កាលពីប៉ុន្មានខែមុន។

លោក Saeed Khatibazedeh អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងបែបនេះថា៖ចាប់តាំងតែពីពេលវេលាដំបូងនៃជំនួបពិភាក្សាដើម្បីអាចធ្វើឲ្យរស់ឡើងវិញនៃកិច្ច
ព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥នៅក្នុងទីក្រុង Vienna មកនោះអ៊ីរ៉ង់គឺមិនដែលធ្លាប់បើកកិច្ចចរចាណាមួយដោយផ្ទាល់ជាមួយនឹងអាមេរិកឡើយ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រកន្លងទៅលោក Sullivan បានថ្លែងប្រាប់ទៅកាន់ក្រុអ្នកកាសែតនៅក្នុងទីក្រុងវ៉ាស៊ិនតោនថាអាមេរិកបានធ្វើការទំនាក់ទំនងដោយផ្ទាល់តាមលក្ខខណ្ឌ
ទ្វេភាគីជាមួយនឹងអ៊ីរ៉ង់ផងនិងដោយមានភាគីទីបីជាសហភាពអ៊ឺរ៉ុបផងនាពេលកន្លងមក។

រំលឹកដែរថាកាលពីឆ្នាំ២០១៨កន្លងមកអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការសម្រេចចិត្តក្នុងការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ២០១៥ជាមួយនឹងអ៊ីរ៉ង់
ហើយបានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរដ្ឋាភិបាលទីក្រុងតេហរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top