ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក រំពឹងទុកថាម៉ាឡេស៊ី នឹងមានកំណើនសេដ្ឋកិច្ច ជិត៦ភាគរយ ក្នុងឆ្នាំ២០២២

បរទេស៖ធនាគារពិភពលោក World Bank នៅថ្ងៃអង្គារនេះបានធ្វើការរាយការណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងអាចមានការកើនឡើងរហូតទៅដល់៥,៨ភាគរយក្នុងឆ្នាំ២០២២ ខាងមុខនេដោយតម្រូវការទាំងក្នុងនិងក្រៅស្រុកកំពុងស្ទុះឡើងខ្លាំង។

ជារបាយការណ៍របស់ World Bank ដែលមានឈ្មោះថា Staying Afloat ហើយក្នុងនោះក៏បានបញ្ជាក់ដែរថាកំណើនដ៏លឿនបំផុតដែលបានជួយរុញឲ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញ
បែបនេះគឺជាពិសេសកំណើនសកម្មភាពក្នុងវិស័យឯកជនដែលមានអត្រាប្រហែលជា៧,២ភាគរយនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

ខណៈនេះការនាំចេញរបស់ម៉ាឡេស៊ីគឺនៅតែបន្តមានកំណើនក្នុងទំហំប្រមាណជា៤,៥ភាគរយក្នុងពេលដែលសកម្មភាពជំនួញរបស់សកលលោកកំពុងមានភាពមមាញឹកឡើងវិញ។

ខណៈដែលការព្យាករណ៍សម្រាប់ចុងឆ្នាំ២០២១នេះកំណើនសេដ្ឋកិច្ចនឹងអាចកើនឡើងត្រឹមតែ៣,៣ភាគរយនោះប៉ុន្តែនៅក្នុងឆ្នាំ២០២៣សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីនឹងអាចកើនឡើងដល់៤,៥ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top