បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ នៅថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងត្រូវគេស្តីបន្ទោស ចំពោះការកើនឡើង នៃភាពតានតឹងនៅក្នុងទ្វីបអឺរ៉ុប ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងសុន្ទរកថា របស់លោក នៅឯកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល ក្រសួងការពារជាតិ រុស្ស៊ី លោក ពូទីន បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងចាត់វិធានការបច្ចេកទេស យោធាដែលត្រឹមត្រូវ ដើម្បីឆ្លើយតបទៅ នឹងវិធានការមិន រាក់ទាក់របស់អាមេរិក និងមានសិទ្ធិ ធ្វើដូច្នេះទាំងអស់។
លោក ពូទីន បានស្នើបន្ថែមថា វាអាចជា “ភាពរីករាយ” ពី “អ្វីដែលគេហៅថា ជ័យជំនះក្នុងសង្គ្រាមត្រជាក់” ដែលបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អនុវត្ត “គោលនយោបាយប្រឆាំងរុស្ស៊ី” ។ យោងទៅតាមលោក ពូទីន, សហរដ្ឋអាមេរិក បានបរាជ័យក្នុងការធ្វើការ សន្និដ្ឋានត្រឹមត្រូវបន្ទាប់ពីសង្គ្រាមត្រជាក់ ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានរិះគន់សកម្មភាព របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសផ្សេងទៀតដូចជា ប្រទេសអ៊ីរ៉ាក់ និង ប្រទេសស៊ីរីផងដែរ ហើយលោកក៏បានរំឮក ពីការទម្លាក់គ្រាប់បែក លើប្រទេសយូហ្គោស្លាវី នៅចុងទសវត្សរ៍ឆ្នាំ 1990 ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
