បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigi បាននិយាយថា ក្រុមហ៊ុនយោធាឯកជន របស់សហរដ្ឋអាមេរិក កំពុងរៀបចំផែនការ បង្កហេតុនៅភាគខាងកើត អ៊ុយក្រែន ដែលនឹងពាក់ព័ន្ធ នឹងសមាសធាតុគីមី ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើង របស់លោក Shoigu បានប្រាប់ក្រសួងការពារជាតិ រុស្ស៊ីនៅថ្ងៃអង្គារថា «ធុងដែលមានសមាសធាតុគីមី មិនស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូន ទៅទីក្រុង Avdeevka និង Krasny Liman ដើម្បីប្រព្រឹត្តការបង្កហេតុ» ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានចង្អុលបង្ហាញថា ទីប្រឹក្សាមកពីក្រុមហ៊ុន យោធាឯកជន អាមេរិក (PMCs) ត្រូវបានបញ្ជូនទៅកាន់តំបន់ Donbass របស់អ៊ុយក្រែន បង្កើតទីតាំងបាញ់ និងការពារ បណ្តុះបណ្តាលកងកម្លាំង ពិសេសអ៊ុយក្រែន ។
ដោយឡែក លោកក៏បានកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានយោធា របស់ខ្លួននៅជិតព្រំដែនរបស់រុស្ស៊ី ដោយមានបុគ្គលិកយោធា អាមេរិកប្រហែល 8,000 នាក់ ត្រូវបានដាក់ពង្រាយរួចហើយនៅអឺរ៉ុបខាងកើត ៕
ប្រែសម្រួលៈ ណៃ តុលា