ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានបាញ់សាកល្បងគ្រាប់ មីស៊ីល ចេញពីនាវាមុជទឹក Petropavlovsk-Kamchatsky បានទទួលជោគ ជ័យទាំងស្រុង ចេញពីនាវាដែលគ្រាប់មីស៊ីល Kalibr ផ្ទុះចេញពីសមុទ្រជប៉ុន ។
ក្រសួងបានឲ្យដឹងថា គ្រាប់មីស៊ីល បានបាញ់ចេញពីក្រោមផ្ទៃទឹក ហើយបានតម្រង់ទៅគោលដៅឆ្នេរសមុទ្រដែលមានចម្ងាយជាង១.០០០គីឡូម៉ែត្រ ។
ទីភ្នាក់ងារព័ត៌មាន TASS បានឲ្យដឹងថា មីស៊ីល Kalibr មានសមត្ថភាពវាយលុកគោលដៅ ចម្ងាយជាង២.០០០គីឡូម៉ែត្រ នៅល្បឿន ដែលលឿនជាងសំឡេង ។ នាវាជើងទឹករុស្ស៊ី នៅសមុទ្រមេឌីទែរ៉ាណេ បានប្រើប្រាស់មីស៊ីល ទំាងនេះ ដើម្បី កម្ទេចតំបន់គ្រប់គ្រងដោយរដ្ឋឥស្លាម នៅក្នុងទឹកស៊ីរី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា