ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន និង ឆ្លើយតបនឹងជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃអង្គារថា រុស្ស៊ី បានកត់ត្រាអ្នក ដែលឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៥.៩០៧នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលស្ថិតក្រោម២៦.០០០នាក់ សម្រាប់លើកដំបូងចាប់តាំងពីថ្ងៃទី៦ ខែតុលា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១០.២៦៧.៧១៩នាក់ ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសបានកើនឡើងពី១.០២៧នាក់ដល់២៩៩.២៤៩នាក់ ស្របពេលនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺ បានកើនឡើងពី៤០.២១៩នាក់ដល់៩.០៥៥.១៩៩នាក់ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា បច្ចុប្បន្ននេះ៩១៣.២៧១នាក់ ករណីសកម្មនៅក្នុងប្រទេសរុស្ស៊ី ហើយអត្រាមរណៈនៅដដែល គឺប្រមាណ២,៩១ភាគរយ ។
ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយត្រូវបានគេរាយការណ៍ពីករណីថ្មីចំនួន១.៩០៦នាក់ ដែលនាំឲ្យចំនួនអ្នក ឆ្លងសរុបដល់២.០០៧.៦១៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា