ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្តល់ប្រាក់៥៨០លានដុល្លារ ក្នុងជំនួយសកល ប្រយុទ្ធនឹងកូវីដ១៩

បរទេស ៖ ក្រុមមន្ត្រីអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់ជិត ៦០០លានដុល្លារ ក្នុងជំនួយលើបញ្ហាជម្ងឺកូវីដ១៩ ឲ្យដល់អង្គការពហុភាគី ចំនួន៧ ដោយរួមបញ្ចូលទាំងសុខភាព ពិភពលោក និងមូលនិធិកុមារអង្គការ សហប្រជាជាតិ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ដោយហៅអង្គការទាំងនោះ ថាជាដៃគូដ៏សំខាន់នោះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ មូលនិធិនេះនឹងធានាដល់ការបត់បែន សម្រាប់ក្រុមទាំងអស់ ក្នុងខណៈការពារសហគមន៍ងាយរងគ្រោះ នៅជុំវិញពិភពលោក ។

ក្នុងសារធ្វីតធ័រមួយនៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា “ដោយការបន្តកសាងជុំវិញ ថ្នាំវ៉ាក់សាំង៣៣០ដូស ដែលចែករំលែក ជាមួយពិភពលោក និង១៩,៦ លានដុល្លារ ក្នុងជំនួសសុខាភិបាល និងមនុស្សធម៌នោះ យើងនឹងបន្តបង្កើន មហិច្ឆតាសកល របស់យើង ដើម្បីបញ្ចប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩” ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏ធំបំផុតតែមួយ ចំពោះអង្គការផ្តល់ថ្នាំវ៉ាក់សាំង សកល ហៅកាត់ថា COVAX ដែលជាកម្មវិធីសកលធានា ដល់ការចែករំលែកថ្នាំវ៉ាក់សំាងកូរ៉ូណាស្មើគ្នា ហើយសហរដ្ឋអាមេរិក រហូតមកទល់ ពេលបច្ចុប្បន្ននេះ បានបរិច្ចាគប្រាក់៣៣០លានដុល្លារ សម្រាប់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់កម្មវិធីនេះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top