រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះបាក់ដីនៅអណ្តូងរ៉ែត្បូង១កន្លែងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ បង្កឲ្យរងរបួសចំនួន២៥នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន នេះបើតាមសម្តីរបស់សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារ AFP ។
ចំនួននៃអ្នកស្លាប់ជារៀងរាល់ឆ្នាំដែលធ្វើការក្នុងជំនួញត្បូងដែលរកកម្រៃបាន ប៉ុន្តែមានការគ្រប់គ្រងមិនសូវល្អរបស់ប្រទេសនេះ ដែលប្រើប្រាស់កម្មករចំណាកស្រុកដែលមានប្រាក់ខែទាបដើម្បីលាងសម្អាតត្បូងដែលចង់បានយ៉ាងខ្លាំងនៅក្នុងប្រទេសចិនដែលជិតខាងរបស់ខ្លួន ។
គ្រោះមហន្តរាយបានកើតឡើងនៅអណ្តូងរ៉ែ១កន្ទែងនៅទីប្រជុំជន Hpakant ជិតព្រំដែននៃប្រទសចិន ក្នុងរដ្ឋ Kachin ដែលជាកន្លែងរ៉ែដ៏មានតម្លៃរាប់ពាន់លានដុល្លារត្រូវបានគេជឿថា ត្រូវបានជីកយកចេញពីភ្នំទទេក្នុងមួយឆ្នាំៗ ។
លោក Ko Nyi សមាជិកក្រុមជួយសង្គ្រោះបានលើកឡើងថា “មនុស្សប្រហែល៧០ទៅ១០០នាក់កំពុងបាត់ខ្លួន” បន្ទាប់ពីមានគ្រោះបាក់ដីដែលបានវាយប្រហារនៅម៉ោងប្រហែល៤ព្រឹក ។
“យើងបានបញ្ជូនអ្នករបួស២៥នាក់ទៅមន្ទីរពេទ្យ ខណៈយើងរកឃើញអ្នកស្លាប់ម្នាក់” ៕
ដោយ៖ ម៉ៅ បុប្ផាមករា