បរទេស៖ ការថ្លែងនេះធ្វើឡើង ខណៈទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan កំពុងធ្វើទស្សនកិច្ច នៅប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាលម្អិត ជាមួយនាយករដ្ឋមន្ត្រី Naftali Bennett ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ កំពុងព្យាយាមអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់ទទូចថា កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនគឺមានគោលបំណង តែក្នុងគោលបំណងសន្តិភាព។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ Tomer Bar ដែលនឹងក្លាយជាមេបញ្ជាការនៃកងទ័ពអាកាសរបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលមានលទ្ធភាព វាយប្រហារកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយជោគជ័យ នៅថ្ងៃស្អែក បើចាំបាច់។ លោកបានស្នើថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់ទីក្រុង តេហេរ៉ង់ ប្រសិនបើការពិភាក្សា រវាងសាធារណរដ្ឋអ៊ីស្លាម និងក្រុមអ្នកចរចា P5+1 ត្រូវបរាជ័យ។
ឧត្តមសេនីយរូបនេះ ក៏បានច្រានចោលរបាយការណ៍ ដែលថាកង្វះថវិកាកំពុង រារាំងបេសកកម្មរបស់ កងកម្លាំងការពារអ៊ីស្រាអែល ។ លោក Bar បាននិយាយថា “យើងបានបំពាក់ខ្លួនយើង (IDF) ជាមួយនឹងយន្តហោះ F-35 ។ យើងបានទិញឧបករណ៍ ស្ទាក់ចាប់មីស៊ីល ប្រភេទ Iron Dome រាប់ពាន់គ្រឿងសម្រាប់ការពារពហុស្រទាប់ការពារដែនអាកាស៕
ប្រែសម្រួលៈ ណៃ តុលា