ព័ត៌មានអន្តរជាតិ

លោក បៃដិន មានគម្រោងឈរឈ្មោះ ប្រកួតប្រជែងតំណែង ប្រធានាធិបតីបន្តទៀត បើលោកមានសុខភាពល្អ

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា លោកគ្រោងនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៤ ប៉ុន្តែបានបង្ហាញថា វាអាចអាស្រ័យ លើស្ថានភាពសុខភាព របស់លោក។

នៅពេលសួរថា តើលោកនឹងស្វែងរកអាណត្តិទីពីរ ឬអត់នោះ ប្រធានគណបក្សប្រជាធិបតេយ្យអាយុ ៧៩ឆ្នាំរូបនេះ បានឲ្យដឹងនៅអំឡុងពេល សម្ភាសន៍ទូរទស្សន៍ថា “បាទ” ដោយលោកពិតជាចង់ឈ្មោះ ប្រជែងយកតំណែងនេះ បន្ដទៀតមែន។

លោកប្រធានាធិបតីបានបន្ដថា “តែមើលចុះ ខ្ញុំជាអ្នកមានជំងឺ វាបានជ្រៀតជ្រែកក្នុងជីវិតខ្ញុំច្រើនដង ហើយ បើខ្ញុំមានសុខភាពល្អ ខ្ញុំនឹងប្រកួតប្រជែងតំណែងប្រធានាធិបតីបន្ដទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន។

លោក បៃដិន ដែលចូលកាន់តំណែង កាលពីខែមករា ឆ្នាំនេះក្នុងអាយុ ៧៨ឆ្នាំបានក្លាយជាប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់បំផុតនៅពេលចូលកាន់តំណែង។ អាយុរបស់លោក បៃដិន ត្រូវបានគេមើលឃើញថា ជាកត្តាអវិជ្ជមាន សម្រាប់ការបោះឆ្នោតរបស់លោកនាពេលខាងមុខ ប៉ុន្តែលោកបានយកឈ្នះលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

នៅពេលសួរថាតើលទ្ធភាពរបស់លោក ត្រាំ អាយុ ៧៥ ឆ្នាំការបោះមួករបស់លោក ចូលទៅក្នុងសង្វៀននឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់លោកយ៉ាងដូចម្តេចនោះ លោក បៃដិន បានលើកឡើងថាវានឹង “បង្កើនការរំពឹងទុកនៃការប្រកួតប្រជែង”៕

ដោយ ឈូក បូរ៉ា

To Top