ព័ត៌មានអន្តរជាតិ

ជប៉ុន មិនសប្បាយចិត្ត ជាមួយនឹងមូលដ្ឋាន ទ័ពអាមេរិក លើកោះអូគីណាវ៉ា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសជប៉ុន បានបង្ហាញការ មិនពេញចិត្តព្រំទាំងបានអំពាវនាវ ឲ្យយោធាអាមេរិក ដែលមានវត្តមាន នៅក្នុងមូលដ្ឋានទ័ព នៃកោះអូគីណាវ៉ា ក្នងការគោរពឲ្យបានត្រឹមត្រូវស្រប តាមគោលការណ៍ ច្បាប់ប្រឆាំងកូវីដ របស់ជប៉ុន ។

កាលពីពេលកន្លងមករដ្ឋាភិបាល ក្រុងតូក្យូក៏ធ្លាប់បានសម្តែងការ មិនសប្បាយចិត្តម្តងដែរ ចំពោះរបៀប នៃការធ្វើតេស្តកូវីដ របស់យោធាអាមេរិកដែលមានលក្ខខណៈ មិនសមស្របឡើយជាមួយនឹង ច្បាប់របស់ប្រទេសជប៉ុន ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងនេះត្រូវបានធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ដែលបញ្ជាក់ថា មានមនុស្សដល់ទៅ២២៧នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ នៅក្នុងមូលដ្ឋានទ័ពអាមេរិកជើងទឹក Camp Hansen ។

លើសពីនេះផងដែររដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Yoshimasa Hayashi កាលពីថ្ងៃពុធម្សិលមិញ ក៏បានសំដែង អំពីការសោកស្តាយខ្លាំង ទៅកាន់លោក Ricky Rupp ដែលជាមេបញ្ជាការអាមេរិក ប្រចាំនៅជប៉ុន ចំពោះហេតុការណ៍ និងបញ្ហាទាំងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top