បរទេស ៖ ក្រសួងការបរទេស អាមេរិក កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា ទំហំនៃការលក់អាវុធ របស់អាមេរិក នៅក្នុងឆ្នាំសារពើពន្ធ ២០២១នេះ មានការធ្លាក់ ចុះដល់ទៅ២១ភាគរយ មកត្រឹមតែ១៣៨,២ពាន់លានដុល្លារ ប៉ុណ្ណោះ។
ការធ្លាក់ចុះ ដ៏គំហ៊ុកនេះ ត្រូវបានគេមើលឃើញ ដោយសារតែរដ្ឋបាល របស់លោកប្រធានាធិបតី អាមេរិក Joe Biden កំពុងបានព្យាយាមនិងសម្រេចក្នុងការចាកចេញ ពីវិធីសាស្ត្រ នៃការលក់អាវុធដ៏ខ្លាំងក្លា របស់អតីតប្រធានាធិបតី អាមេរិក លោក Donald Trump។
របាយការណ៍លក់ ដែលត្រូវបានប្រកាស ដោយក្រសួងការបរទេសអាមេរិកនេះ គឺត្រូវបានគណនា នៅត្រឹមថ្ងៃទី៣០ខែកញ្ញា ដែលក្នុងនោះរួមមានទាំងការ លក់ឧទ្ធម្ភាគច្រកប្រយុទ្ធ AH-64E តម្លៃ៣,៥ពាន់លានដុល្លារ ទៅឲ្យអូស្ត្រាលី និងឧទ្ធម្ភាគចក្រ ប្រភេទ CH-53K តម្លៃ៣,៤ពាន់លានដុល្លារ ទៅឲ្យអ៊ីស្រាអ៊ែលផងដែរ ។
គួរឲ្យដឹងដែរថា ចំនួននៃការលក់អាវុធ របស់អាមេរិកនៅក្នុងឆ្នាំសារពើពន្ធលើកមុន បានធ្វើឡើងក្នុងទំហំប្រមាណជា ១៧៥ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី