ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួនបុរសជនជាតិ ​ប៊ែលហ្ស៊ិកម្នាក់ ព្យាយាមចាក់វ៉ាក់សាំង កូវីដជាលើកទី៩

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីរូបគាត់ បានព្យាយាម ក្នុងការទទួលយក ការចាក់វ៉ាក់សាំងជាលើកទី៩ តាមរយៈការក្លែងបន្លំអត្តសញ្ញាណជំនួស ឲ្យមនុស្សដែលត្រូវមក ទទួលយកវ៉ាក់សាំង តែបែរជាមិនចង់មកទទួល ។

បុរសដែលមិនត្រូវបានបង្ហាញឈ្មោះ មានប្រភពមកពីតំបន់ Charleroi ត្រូវបានចាប់ខ្លួន នៅឯមជ្ឈមណ្ឌល ចាក់វ៉ាក់សាំងមួយកន្លែងដោយសារ តែក្រុម បុគ្គលិកការងារ បានចំណាំមុខរបស់គាត់ ហើយដឹងថា គាត់បានទទួលវ៉ាក់សាំងនៅទីនេះ អស់រយៈពេល៨ដងមកហើយ ប៉ុន្តែដោយការយកកាតសំគាល់ខ្លួន របស់អ្នកដទៃដែលត្រូវទទួលវ៉ាក់សាំងមកជំនួស។

យោងតាមការ ចេញផ្សាយ របស់កាសែត ក្នុងស្រុកបានជឿជាក់ថា បណ្តឹងនឹងកើតឡើងចំពោះបុរសរូបនេះឆាប់ៗខាងមុខនេះ ដោយចោទប្រកាន់ថា គាត់បានប្រើប្រាស់សេវាកម្មខុសច្បាប់ ក្នុងការទទួលយក វ៉ាក់សាំងជំនួសឲ្យអ្នកដទៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top