ព័ត៌មានអន្តរជាតិ

អាមេរិក ព្រួយបារម្ភជុំវិញ ការលក់កូនដ្រូន តួកគី ឲ្យដល់អេត្យូពី

បរទេស ៖ អាជ្ញាធរសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បង្ហាញការមិនយល់ស្រប នឹងប្រទេសតួកគី ជុំវិញការលក់កូនដ្រូន ប្រដាប់អាវុធ ឲ្យទៅប្រទេសអេត្យូពី ជាទីដែលប្រភពចំនួនពីរ ដែលដឹងពីរឿងនេះ បាននិយាយថា មានភស្តុតាងបង្ហាញថា រដ្ឋាភិបាលបានប្រើប្រាស់ អាវុធប្រឆាំង នឹងពួកបះបោរ ។

មន្ត្រីជាន់ខ្ពស់លោកខាងលិចមួយរូបបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយ បារម្ភជាខ្លាំង ចំពោះការលក់ ដែលអាចនឹងបំពានលើការរឹតបន្តឹង របស់អាមេរិក ចំពោះការលក់អាវុធ ឲ្យដល់ទីក្រុង Addis Ababa នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News ។

មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកមួយរូប បានមានប្រសាសន៍ប្រាប់ថា ប្រសិតអាមេរិក ប្រចាំតំបន់អាហ្វ្រិក លោក Jeffrey Feltman បានលើកឡើងពីសេចក្តី រាយការណ៍ ស្តីពីការប្រើប្រាស់កូនដ្រូន ប្រដាប់អាវុធ និងហានិភ័យ នៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល នៅក្នុងអំឡុងទស្សនកិច្ច ប្រទេសតួកគី កាលពីសប្ដាហ៍មុន ។

គួរបញ្ជាក់ថា សង្គ្រាមរយៈពេល១ឆ្នាំ រវាងរដ្ឋាភិបាល របស់ប្រទេសអូត្យូពីនិងថ្នាក់ដឹកនាំនៃតំបន់ Tigray ក្នុងចំណោមជម្លោះបង្ហូរឈាម ដ៏ខ្លាំងបំផុតប្រចាំ តំបន់អាហ្វ្រិកនោះ បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និង មនុស្សរាប់លាននាក់បោះបង់ផ្ទះសម្បែង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top