នាពេលថ្មីៗ កន្លងទៅនេះ ប្រទេសចិន បានប្រកាសថា ទាក់ទិននឹងបញ្ហាអាមេរិក ដាក់ទណ្ឌកម្ម ដោយខុសច្បាប់ ទៅលើមន្ត្រីចិន ៤រូប ដោយអនុលោមតាមច្បាប់ ក្នុងស្រុកអាមេរិក ដែលយកបញ្ហាសិទ្ធិមនុស្ស នៃតំបន់ស៊ីនជាំងធ្វើជាលេសនោះ ប្រទេសចិន សម្រេចចិត្តធ្វើការតបតវិញដូចគ្នា ហើយអនុលោមតាម «ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មពីបរទេស» របស់ប្រទេសចិន ពោលគឺចាប់ពីថ្ងៃនោះតទៅ ចាត់វិធានការតបតវិញ ស្មើគ្នាទៅលើលោក Nadine Maenza ប្រធានគណៈកម្មាធិការសេរីភាព សាសនាអន្តរជាតិរបស់អាមេរិក លោកNury Turkel អនុប្រធាន លោក Anurima Bhargava និងលោក Anurima Bhargava ដែលជាសមាជិក នៃគណៈកម្មាធិការនេះ ។
ទង្វើរបស់ប្រទេសចិនបែបនេះ មិនគ្រាន់តែបានគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍ អភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារយ៉ាងមុតមាំ នូវគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងសមភាពអធិបតេយ្យភាព ជាដើមផងដែរ ដែលបានបង្ហាញឱ្យឃើញ នូវអាកប្បកិរិយាយ៉ាងច្បាស់លាស់ ក្នុងការប្រឆាំងអនុត្តរភាពនិយម និងនយោបាយកម្លាំងបាយ ។
អាមេរិកធ្វើអ្វីដែលហៅថា ដាក់ទណ្ឌកម្មទៅលើមន្ត្រីពាក់ព័ន្ធ របស់ប្រទេសចិន គឺសំអាងទៅលើពាក្យភូតកុហកនិងព័ត៌មានក្លែងក្លាយ ដែលវាមិនអាចទៅរួចតាំងពីដើមមក ។ ក្នុងមួយរយៈកាលយូរ ប្រទេសចិនបានបកស្រាយម្ដង ហើយម្ដងទៀត ពីភាពចាំបាច់នៃការអនុវត្តវិធានការ ប្រឆាំងភេរវកម្ម ដែលមានវិធានការ បង្ការនៅតំបន់ស៊ីនជាំង និងការពិតជាក់ស្តែងនៃការអភិវឌ្ឍ និងវិបុលភាព នៃតំបន់ស៊ីនជាំង ប៉ុន្តែអ្នកនយោបាយ អាមេរិកនៅតែធ្វើពុតជាមិនដឹងមិនឮ រហូតដល់ធ្វើឧបាយកលខាងនយោបាយ ប្រឌិត ពាក្យភូតកុហក ជួល “អ្នកសម្តែង” និងបង្កើតឆាកកំប្លែង“ សិទ្ធិមនុស្សក្លែងក្លាយ ធ្វើអនុត្តរភាពពិតប្រាកដ” មួលបង្កាច់ប្រទេសចិន ប៉ុនប៉ងទប់ស្កាត់ការវិវឌ្ឍរីកចម្រើន នៃតំបន់ស៊ីនជាំង ដើម្បីសម្រេច បាននូវគោលដៅដ៏អាក្រក់ ពោលគឺ “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស ” ។
មិនថា “ពួកសិទ្ធិមនុស្ស” របស់អាមេរិកទាំងនេះ បង្ករឿងដល់កម្រិតណាឡើយ ក៏មិនអាចបិទបាំងការពិតបានដែរ ។ នៅតំបន់ស៊ីនជាំង អ្នកជឿសាសនា អ៊ីស្លាមអាចធ្វើសកម្មភាព សាសនាជាប្រក្រតីនៅវិហារអ៊ីស្លាមឬក៏នៅផ្ទះរបស់ខ្លួន ហើយអាចទទួលបានការគាំពារពីផ្លូវច្បាប់ ។ មនុស្សជាច្រើន ដែលធ្លាប់ទៅដល់តំបន់ស៊ីនជាំង សុទ្ធតែបានឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លក្ខណៈសម្បតិ្ត នៃទីកន្លែងប្រារព្ធ សកម្មភាពសាសនា នៅតំបន់ស៊ីនជាំង ទទួលបាន កែលម្អជាបន្តបន្ទាប់ ។ នៅវិហារអ៊ីស្លាម ភាគច្រើនមានបរិក្ខារដូចជាទឹកផឹក អគ្គីសនី និងឧបករណ៍ធ្វើគមនាគមន៍ជាដើម ហើយក៏មានសេវាកម្មខាងព្យាបាលរោគ និងឱសថ មានបំពាក់អេក្រង់អេឡិចត្រូនិកនិងម៉ាស៊ីនត្រជាក់ជាដើម ដើម្បីផ្តល់ភាពងាយស្រួល ដល់សាសនិក ។
ទាក់ទិននឹងបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង ប្រទេសចិនប្រកាន់ខ្ជាប់ឥរិយាបថ ដូចគ្នាជាប់រហូត ពោលគឺមិនអនុញ្ញតឱ្យកម្លាំងខាងក្រៅជ្រៀតជ្រែកជាដាច់ខាត អ្វីដែលហៅថា “ទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស” ពិតជានឹងទទួលបរាជ័យជាមិនខាន ។ អាមេរិកចាំបាច់ត្រូវលុបចោល អ្វីដែលហៅថា ដាក់ទណ្ឌកម្មទៅលើមន្ត្រីចិន និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការស៊ីនជាំង និង កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ បើសិនជាអាមេរិក ទទូចធ្វើតាមទំនើងចិត្ត នោះប្រទេសចិន នឹងធ្វើប្រតិបតិ្តការថែមទៀត ទៅតាមការវិវឌ្ឍ នៃសភាពការណ៍ ។
ការធ្វើតបតវិញ ស្មើគ្នា លើកនេះបានសឱ្យឃើញថា ប្រទេសចិននិយាយ ម៉ាត់ណាម៉ាត់ហ្នឹង អ្នកណាក៏មិនអាចមើលស្រាល ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុត របស់ប្រទេសចិនក្នុងការគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននោះឡើយ ៕