ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងជួបជាមួយសមភាគីចិន បន្ទាប់ពីមានជម្លោះការទូត​ ជាមួយកោះតៃវ៉ាន់

សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia (CNA)បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថាអ្នកការទូតជាន់ខ្ពស់កូរ៉េខាងត្បូង នឹងជួបពិភាក្សាជាមួយសមភាគីចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមាន ជម្លោះការទូត ជាមួយកោះតៃវ៉ាន់ ជុំវិញការលុបចោលការ ចូលរួមដោយមន្ត្រីជាន់ខ្ពស់ ក្រុងតៃប៉ិ សម្រាប់វេទិកាធុរកិច្ចនៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន ។

អនុរដ្ឋមន្ត្រីការបរទេសចិនលោក Choi Jong-kun និងជំនួយការគ្រោងនឹងជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតនៅពេលក្រោយនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងក្រុមដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng ដែលជាកិច្ចប្រជុំលើកដំបូង ចាប់តាំងពីខែមិថុនាឆ្នាំ២០១៧ ។
មន្ត្រីទីក្រុងសេអ៊ូល បាន ឲ្យដឹងថា ភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងរិះរកមធ្យោបាយ ដើម្បីបើកកិច្ចចរចា ស្តីពីការ រំសាយអាវុធនុយក្លេអ៊ែរ ដែលជាប់គាំងឡើងវិញ ជាមួយកូរ៉េខាងជើង និងពិភាក្សាអំពីបញ្ហាទ្វេភាគី ក្នុងតំបន់ និងពិភពលោកផ្សេងទៀត ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ នៅថ្ងៃព្រហស្បតិ៍នេះថា “យើងសង្ឃឹមថា កិច្ចប្រជុំនេះអាចមានឥទ្ធិពលវិជ្ជមាន លើការបង្កើនទំនាក់ទំនង និងការជឿទុកចិត្តគ្នា ទៅវិញទៅមក និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី” ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងពេលវេលាដ៏ល្អមួយ ខណៈកោះតៃវ៉ាន់បានធ្វើការតវ៉ាជុំវិញ ការលុបចោលការអញ្ជើញរបស់កូរ៉េខាងត្បូង ដែលបានផ្ញើ កាលពីខែកញ្ញាសម្រាប់រដ្ឋមន្ត្រី Audrey Tang ដើម្បីលើកឡើងនៅក្នុងសន្និសីទមួយ កាលពីសប្តាហ៍មុននៅទីក្រុងសេអ៊ូល ។

ក្រសួងការបរទេស របស់ក្រុងតៃប៉ិ បានហៅទង្វើនេះ ថា “ព្រហើន” ហើយបានកោះហៅឯកអគ្គរដ្ឋទូត ស្តីទីរបស់កូរ៉េខាងត្បូង ដែលបានសម្តែងការ មិនសប្បាយចិត្តរបស់ខ្លួន៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top