ព័ត៌មានអន្តរជាតិ

ប៊ែលហ្ស៊ិក នឹងបិទរ៉េអាក់ទ័រនុយក្លេអ៊ែរ ទាំងអស់នៅត្រឹម ឆ្នាំ២០២៥

បរទេស៖ប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការហើយថានឹងបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់
របស់ខ្លួនក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។

ច្បាប់របស់ប៊ែលហ្ស៊ិកបានដាក់ឲ្យអនុវត្តកិច្ចការងារបញ្ចប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរទាំងនេះអស់រយៈពេលជាង ២ទសវត្សមកហើយ។

ប៉ុន្តែគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្រោយជំនួបពិភាក្សាគ្នារវាងរដ្ឋមន្ត្រីដែលពាក់ព័ន្ធទាំងអស់បានសម្រេចចិត្តក្នុងការ
បញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំង៧នៅរោងចក្រដែលនៅសល់ចុងក្រោយទាំង២កន្លែងដែលជាទីតាំងផលិតថាមពលអគ្គិសនីសម្រាប់ប្រទេសបានពាក់កណ្តាលនាពេលបច្ចុប្បន្ន។

ដោយឡែកបើក្រឡេកមើលទៅអ្នកជិតខាងវិញដូចជាបារាំងគឺកំពុងឈានទៅមុខបន្តិចក្នុងការប្រើប្រាស់ថាមពលបៃតង១០០ភាគរយ ខណៈដែលអាល្លឺម៉ង់នឹងបញ្ចប់ការប្រើប្រាស់រោងចក្រដើរដោយនុយក្លេអ៊ែរទាំងអស់នៅត្រឹមឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី

To Top